បន្ទាប់ពីលោក ត្រាំ គំរាមយកពន្ធ 100% លើក្រុមប្រទេស BRICS  ឥណ្ឌាតប​ថា ខ្លួន​គ្មាន​គម្រោង​វាយ​ប្រហារ ​ប្រាក់​ដុល្លារ​ទេ!

សេដ្ឋកិច្ចថ្ងៃអង្គារ៍ ទី07 ខែមករា ឆ្នាំ2025 ម៉ោង 4:09 នាទី ល្ងាច

បណ្ឌិត S. Chaisangkorn រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌា ប្រតិកម្មទៅនឹងការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នាពេលខាងមុខក្នុងការយកពន្ធ 100% លើការនាំចូលរបស់ប្រទេស BRICS ។ លោកបានសង្កត់ធ្ងន់ថា ប្រទេសរបស់លោកមិនចាប់អារម្មណ៍ក្នុងការធ្វើឱ្យប្រាក់ដុល្លារធ្លាក់ចុះនោះទេ។

ពេល​ថ្លែង​នៅ​វេទិកា Doha Forum កាលពីដើមសប្តាហ៍ខែធ្នូ លោកបណ្ឌិត Chaisangkorn និយាយអំពីទំនាក់ទំនងវិជ្ជមានរវាងឥណ្ឌា និងរដ្ឋាភិបាលអាមេរិក ដែលស្ថិតនៅក្រោមការដឹកនាំរបស់ប្រធានាធិបតី ត្រាំ ក្នុងអាណត្តិដំបូងរបស់គាត់ ហើយគាត់បានសង្កត់ធ្ងន់ថា ការបន្តឡើងវិញនៃក្រុម QUAD (គឺជាក្រុមនៃប្រទេសអូស្ត្រាលី ឥណ្ឌា ជប៉ុន និងសហរដ្ឋអាមេរិក) ក៏បានកើតឡើងផងដែរខណៈពេលដែល ត្រាំ ជាប្រធានាធិបតី។

រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌា​ក៏បានបញ្ជាក់ផងដែរ​​ថា ​ទំនាក់ទំនង​ផ្ទាល់​ខ្លួន​រវាង​នាយករដ្ឋមន្ត្រី ណារេនដ្រា ម៉ូឌី (Narendra Modi) និង​ប្រធានាធិបតី​ជាប់​ ត្រាំ គឺជាកត្តាជំរុញទំនាក់ទំនងទ្វេភាគីឱ្យរឹងមាំរវាងប្រទេសទាំងពីរ។

កាលពីឆ្នាំ ២០២៣ ប្រទេស BRICS ដែលពីមុនមាន ៥ ប្រទេស ប្រេស៊ី រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ឥឡូវបានសម្រេចបញ្ជូលបន្ថែម រួមមាន អេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ សហរដ្ឋអេមីរ៉ាត់ (UAE) អារ៉ាប៊ី សាអ៊ូឌីត អាហ្សង់ទីន តែ អារ៉ាប៊ី សាអ៊ូឌីត និងអាហ្សង់ទីន បានបដិសេធមិនចូលរួម ។ ដូច្នេះ BRICS មានសមាជិកជាផ្លូវការ ៩ ប្រទេសហើយ គិតជាសេដ្ឋកិច្ចរួមគ្នាមានប្រមាណ ២៨% នៃពិភពលោក ឬ ២៨,៥ លានលានដុល្លារ ៕


The Economic Times

ដោយ សូរ្យរិទ្ធ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម