សត្រូវខ្សែលោហិតបងប្អូន សូម្បីអាហាររបស់កូរ៉េខាងត្បូងក៏ហាមបរិភោគ! គីម ជុងអ៊ុន ហាម​ប្រជាជន​កូរ៉េ​ខាង​ជើង​ទទួល​ទាន ហតដក និង​អាហារ​ផ្សេង​ទៀត

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី07 ខែមករា ឆ្នាំ2025 ម៉ោង 6:22 នាទី ល្ងាច

 

ដោយ សូរ្យសែង៖

 

គេហទំព័រ nypost រាយការណ៍ថា ប្រជាជនកូរ៉េខាងជើង ត្រូវបានហាមប្រាមមិនអោយទទួលទាន «ហតដក» ដែល​ជា​ផ្នែក​មួយ​នៃ​ការ​បង្ក្រាប​វប្បធម៌​លោក​ខាង​លិច​ដែល​បាន​ជ្រៀត​ចូល​ប្រទេស​ជាតិ ។

មេដឹកនាំកំពូលរបស់ប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសថា ការទទួលទាន ហតដក គឺជាទង្វើក្បត់ជាតិ ចំពេលមាន​ការ​កើន​ឡើង​នៃ​ប្រជាប្រិយភាព​នៃ​ម្ហូប​កូរ៉េ​ខាង​ត្បូង​ដែល​បំផុស​គំនិត​ដោយ​សហរដ្ឋ​អាមេរិក ។

អ្នកណាលក់ ឬ​បើចាប់បាន នឹង​ត្រូវ​កាត់​ទោស​ឱ្យ​ធ្វើ​ពលកម្ម​ដោយ​បង្ខំ​នៅ​ក្នុង​ជំរំ​ប្រមូលផ្តុំ។ ក្រុង​ព្យុងយ៉ាង​ក៏​បាន​និយាយ​ដែរ​ថា ​ការ​លែង​លះប្តីប្រពន្ធ ​គឺជាកំហុស​ ​ព្រោះ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​អាកប្បកិរិយា​ប្រឆាំង​របបសង្គម​និយម។

វាជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការផ្តួលរំលំវប្បធម៌នៃមូលធននិយមក្នុងចំណោមប្រជាជន។ រដ្ឋាភិបាល​បាន​ហាមប្រាម​ការ​លក់​អាហារ​ច្រើន​ប្រភេទ​ផ្សេង​ទៀត ប៉ុន្តែ​អាហារ​ដែល​សំខាន់​បំផុត​គឺ ហតដក, budae-jigae និង teokbokki ព្រោះ​វា​ជា​អាហារ​ពេញនិយម​ដែល​ទទួល​ឥទ្ធិពល​ពី​ប្រទេស​កូរ៉េខាងត្បូង​ដែលជា​ប្រទេស​ជិតខាង​លោកខាងលិច​។

ដោយ Budae-jigae ត្រូវបានគេស្គាល់ថាជា «​សម្ល​របស់កងទ័ព​» ជា​ម្ហូប​ផ្សំ​ពី​ប្រទេស​កូរ៉េ​ខាងត្បូង និង​សហរដ្ឋអាមេរិក​ ដែលប្រើសាច់ក្រក ឬ Ham ជាគ្រឿងផ្សំ ដូចគ្នាដែរ អាហារ teokbokki ដែលជាអាហារដ៏ល្បីរបស់កូរ៉េខាងត្បូងមួយទៀត ក៏ត្រូវបានហាមឃាត់ផងដែរ។

មានសេចក្តីរាយការណ៍កាលពីខែវិច្ឆិកាថា ខេត្ត Ryangang ភាគខាងជើង បានឈប់លក់ ហតដក និង budae-jigae នៅលើទីផ្សារហើយ ។

មានរបាយការណ៍ផងដែរថា នៅក្នុងខែធ្នូដែលពលរដ្ឋបានអះអាងថា ការលែងលះគ្នានៅក្នុងប្រទេសកូរ៉េខាងជើង តម្រូវឱ្យមានទោសពី ១-៦ខែនៅក្នុងជំរុំការងារជា «ឧក្រិដ្ឋជន» ។

ស្ត្រី​ពោះ​ម៉ាយ​ម្នាក់​ដែល​អះអាង​ថា​ ស្ត្រី​ទទួល​ទោស​ធ្ងន់​ជាង​បុរស។ កន្លងមក«បុរស​និង​ស្ត្រី​ប្រហែល​៣០​នាក់​ត្រូវ​បាន​ចាប់​ដាក់​គុក​ពី​បទ​លែង​លះ ហើយ​ការ​ដាក់​ទោស​ស្ត្រី​គឺ​យូរ​ជាង​បុរសទៅទៀត » ។

បើផ្តាច់ការម្លឹងៗ ក្រុមសិទ្ធិមនុស្សមានទៅដាក់ទណ្ឌកម្មកូរ៉េខាងជើងបានទេ ហ៊ានចូលហ្អី ! បើចូលរត់មិនទាន់ឥឡូវ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម