នៅរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្ដម ង៉ូវ បូរីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ព្រះស្រែ បានអញ្ជើញជាអធិបតី មីទ្ទិញអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា ដែលមានការចូលរួមពីលោក សុខ សយ ប្រធានក្រុមប្រឹក្សាភិបាលក្រុងឧដុង្គម៉ែជ័យ លោក ចាន់ វត្ថា អភិបាលរងក្រុងឧត្ដុង្គម៉ែជ័យ ចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ ក្រុមការងារ និងប្រជាពលរដ្ឋ ប្រមាណជាង ៣០២នាក់។
បន្ទាប់ពីបញ្ចប់ មីន្ទិញអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជំនះ ៧មករា វេលាម៉ោង ១៥.៣០នាទី ឯកឧត្ដម ង៉ូវ បូរីណា បន្ដដឹកនាំអង្គប្រជុំ សមាជិកក្រុមប្រឹក្សាសង្កាត់ព្រះស្រែ ដែលមានវត្ដមានចូលរួម៖
១- លោក ចាន់ វត្ថា អភិបាលរងក្រុងឧត្ដុង្គម៉ែជ័យ
២- លោក ទឹម សារូ ចៅសង្កាត់ព្រះស្រែ
៣- លោក នង សុផាត ចៅសង្កាត់ទី១
៤- លោក ឆាយ អែម ចៅសង្កាត់ទី២
៥- លោកស្រី ម៉ាង ភារិន សមាជិកក្រុមប្រឹក្សា
៦- លោក ស៊ីវ សុន សមាជិកក្រុមប្រឹក្សា
៧- លោក អុិន ធី សមាជិកក្រុមប្រឹក្សា
៨- លោក យ៉ែម ភឿន សមាជិកក្រុមប្រឹក្សា
៩- លោក ហុយ សេង ស្មៀនសង្កាត់
១០- លោក ឆន សាវ៉ុន ជនបង្គោលត្រួតពិនិត្យ វាយតម្លៃ
ក្នុងគោលបំណងពិភាក្សាលើចំណុចមួយចំនួនដូចខាងក្រោម៖
១- ឯកភាពលើវេទិកាសាធារណៈ តាមផែនការ និងពេលវេលា ដែលកំណត់ដោយរដ្ឋបាលក្រុងឧដុង្គម៉ែជ័យ
២- ការពង្រឹងលើការទប់ស្ដាត់ និងបង្រ្កាបក្មេងទំនើងក្នុងមូលដ្ឋានសង្កាត់
៣- ការជម្រុញឱ្យប្រជាពលរដ្ឋទុកដាក់សំរាម ឱ្យមានរបៀបរៀបរយ និងជម្រុញឱ្យចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ ចូលរួមយុទ្ធនាការ សំអាតផ្លូវជាតិ ក្រោមប្រធានបទ ផ្លូវជាតិគ្មានសំរាមប្លាស្ទិក
៤- សង្កាត់ ត្រូវសហការជាមួយក្រុមហ៊ុនប្រមូលសំរាម ឱ្យប្រមូលទាំងសំរាម ដែលវេចខ្ចប់ និងសំរាមរាយប៉ាយ
ជាលទ្ធផលសម្រេចថា៖
- លោក ចាន់ វត្ថា អភិបាលរងក្រុង នឹងចូលរួមសហការជាមួយ រោងចក្រ ចំនួន០៣ ដើម្បីចូលរួមលើកស្លាកសញ្ញាបំរាម ហាមចោលសំរាម ចំនួន០៣ ក្នុង១រោងចក្រ និងស្នើសុំឱ្យរដ្ឋបាលរោងចក្រ កម្មករ កម្មការិនី ចូលរួមយុទ្ធនាការសម្អាតសំរាម ដែលបានដាក់ចេញដោយក្រសួងបរិស្ថាន ។
- លោកចៅសង្កាត់ នឹងធ្វើការស្នើឱ្យប្រជាពលរដ្ឋ រួមគ្នា ៣ផ្ទះ មានធុងសំរាម១ ដើម្បីទុកដាក់សំរាម បង្កភាពងាយស្រួលដល់ក្រុមហ៊ុនប្រមូលសំរាម
ជាសំណូមពរ
- ឯកឧត្ដមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ព្រះស្រែ ស្នើសុំឱ្យបញ្ចូលរបៀបវារៈ អំពីបរិស្ថាន ក្នុងកិច្ចប្រជុំអាណត្តិក្រុមប្រឹក្សាសង្កាត់
- ចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ ត្រូវជម្រុញ យុវជន និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្វែងយល់ និងសំអាតសំរាម តាមដងផ្លូវ និងតាមលំនៅដ្ឋាន
- ចៅសង្កាត់ និងក្រុមប្រឹក្សាសង្កាត់ សហការផ្សព្វផ្សាយ អំពីសកម្មភាព និងការអភិវឌ្ឍក្នុងមូលដ្ឋាន
- បង្កើតវគ្គបណ្ដុះបណ្ដាល អំពីប្រព័ន្ធផ្សព្វផ្សាយ និងកិច្ចការរដ្ឋបាល ៕