អ្នកឧកញ៉ា ហ៊ុន តូ ចេញសេចក្តីបញ្ជាក់ជូនសាធារណជន និងត្រៀមប្តឹងឈ្មោះ ហេង សិទ្ធី

ព័ត៌មានសង្គមថ្ងៃពុធ ទី08 ខែមករា ឆ្នាំ2025 ម៉ោង 6:15 នាទី ល្ងាច

 

នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ អ្នកឧកញ៉ា ហ៊ុន តូ បានចេញសេចក្តីបញ្ជាក់ជូនសាធារណជនឲ្យបានជ្រាប អំពីរឿងរ៉ាវមួយចំនួន ដោយបានលើកឡើងថា «មួយរយ:កន្លងទៅនេះ មានការក្លែងប្រឌិតអង្គហេតុ ចោទប្រកាន់ដោយគ្មានភស្តុតាង ព្រមទាំងគំរាមសម្លាប់មកលើរូបខ្ញុំពីសំណាក់បុគ្គលម្នាក់ឈ្មោះ ហេង សិទ្ធី ។ អំពើជាបន្តបន្ទាប់របស់បុគ្គលឈោ្មះ ហេង សិទ្ធី បានផ្សព្វផ្សាយតាមបណ្តាញសង្គមនានា ពិតជាបានបង្ហាញនូវចេតនាទុច្ចរិត បំពានច្បាប់ និងបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សិទ្ធិប្រកបមុខរបរ សិទ្ធិការពារដោយច្បាប់របស់រូបខ្ញុំ» ។

បើតាមព័ត៌មានទទួលបានចុងក្រោយថា អ្នកឧកញ៉ា ហ៊ុន តូ ត្រៀមប្ដឹងបកត្រឡប់ទៅវិញដើម្បីការពារសិទ្ធិ ភាពភាពស្អាតស្អំ របស់លោកចំពោះមុខច្បាប់ ។ អ្នកឧកញ៉ាក៏បានចាត់ទុកថាទង្វើរបស់លោក ហេង សិទ្ធី មិនត្រឹមតែប៉ះពាល់ដល់សិទ្ធិរបស់លោកប៉ុណ្ណោះទេ តែថែមទាំងប៉ះពាល់ធ្ងន់ធ្ងរដល់មុខមាត់ប្រទេសជាតិផងដែរ៕

សេចក្តីបញ្ជាក់ជូនសាធារណជនរបស់ អ្នកឧកញ៉ា ហ៊ុន តូ មានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម