លោកឧកញ៉ា ឡេង ណាវ៉ាត្រា ហ៊ានយកជីវិតខ្លួន ទៅធានាជីវិត ហេង សិទ្ធី ឲ្យតែហ៊ានមកស្រុកខ្មែរ! សុខចិត្តជួលយន្តហោះ Private Jet ទៅយក មកតតាំងទល់មុខគ្នាតាមច្បាប់ !

ព័ត៌មានសង្គមថ្ងៃពុធ ទី08 ខែមករា ឆ្នាំ2025 ម៉ោង 6:25 នាទី ល្ងាច

 

តាមរយៈសំលេងឆាតរបស់លោក ឧកញ៉ា ឡេង ណាវ៉ាត្រា ទៅកាន់បុគ្គល ហេង សិទ្ធី មានខ្លឹមសារថា «ខ្ញុំសូមធ្វើការឆ្លើយតប ទៅបុគ្គល ហេង សិទ្ធី ព្រោះមួយរយៈនេះ បុគ្គលនេះបានប្រឌិតរឿង ធ្វើឲ្យប៉ះពាល់ទៅដល់កិត្តិយសប្រទេសជាតិយ៉ាងធ្ងន់ធ្ងរ ។ ក្នុងនាមខ្ញុំជាប្រធានយុវជនបូជាការពារយុត្តិធម៌ មិនអាចនៅស្ងៀមឈរមើលបុគ្គលនេះតទៅទៀតទេ»

លោកឧកញ៉ា ឡេង ណាវ៉ាត្រា និយាយយ៉ាងម៉ឺម៉ាត់ថា «ខ្ញុំសុំភ្នាល់ជាមួយអាប្អូន ហេង សិទ្ធី បើប្អូនស្អាតស្អំ មិនបោកប្រាស់លុយចិន បងសុខចិត្តលាលែងពីបរមងារជា«ឧកញ៉ា» ! តើអាប្អូនហ៊ានភ្នាល់ឬទេ បងនឹងយក Private Jet ទៅទទួលអាប្អូនមកកម្ពុជា ដើម្បីតតាំងផ្លូវច្បាប់ជាមួយគ្នា ។

លោកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តទៀតថា ប្រទេសមានច្បាប់ គ្រួសារមានវិន័យ បងយកជីវិត ធានាជីវិតប្អូន បើប្អូនឯងហ៊ានមក បងយកជីវិតធានា ឲ្យបងទៅទទួលនៅឯណាក៏បានដែរ នៅជប៉ុន កូរ៉េ សាំងហ្គាពួរ ហុងកុង ឬទៅទទួលនៅអូស្ត្រាលីតែម្តង បើបាន ប្អូនប្រុសហ៊ាននិយាយ ហ៊ានធ្វើ ។ បងយក Private Jet ទៅទទួលអាប្អូនឯង មិនចាំបាច់លំបាកដល់អាប្អូនឯង ទៅជួល Private Jet របស់គេជិះទេ តែបើអាប្អូនឯងមិនហ៊ាន គឺបញ្ជាក់ថា បោកគេមែន ។

ដឹងខុសចេះកែឲ្យលឿន ក្រែងទាន់ពេលអាប្អូន! បងនិយាយក្នុងនាមជាជនជាតិខ្មែរដូចគ្នា ចិត្តជាកូនប្រុស ហ៊ានស៊ី ហ៊ានសង ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម