សិក្ខាកាមមេធាវីចំនួន ១៣៣ រូប ត្រូវបានបណ្តុះបណ្តាលមេរៀនស្តីពី «កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រឆាំងអំពើពុករលួយ»   

ព័ត៌មានសង្គមថ្ងៃសុក្រ ទី10 ខែមករា ឆ្នាំ2025 ម៉ោង 7:40 នាទី ល្ងាច

 

ក្រោមកិច្ចសហការរវាងគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា និងអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព. ឬ ACU) សិក្ខាកាមជាកម្មសិក្សាការីសុក្រឹតការមេធាវីវគ្គទី១៧ ចំនួន ១៣៣ រូប ត្រូវបានបណ្តុះបណ្តាល «ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ» ហើយក៏ជាមេរៀនចុងក្រោយ ស្តីពី «កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រឆាំងអំពើពុករលួយ» ដែលធ្វើបទឧទ្ទេសនាមដោយ កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន អ.ប.ព. នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវីរាជធានីភ្នំពេញ។

មុខវិជ្ជា «ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ» នេះ មានរយៈពេល ១២ ម៉ោង និងមានចំនួន ៥ មេរៀន ដែលកន្លងមក មេរៀនទី១ សញ្ញាណនៃអំពើពុករលួយ មេរៀនទី២ ការប្រឆាំងអំពើពុករលួយនៅកម្ពុជា បង្រៀនដោយ ឯកឧត្តម ឃាង សេង អនុប្រធាន អ.ប.ព. មេរៀនទី៣ បទល្មើសពុករលួយ និងទោស និងមេរៀនទី៤ នីតិវិធីស៊ើបអង្កេតបទល្មើសពុករលួយ បង្រៀនដោយ ឯកឧត្តម អ៊ឹម ឧត្តម ឧបការីនៃ អ.ប.ព.។

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០២០-២០២៥ គឺជាវគ្គទី១០ ហើយ ដែលអ្នកជំនាញផ្នែកច្បាប់របស់ អ.ប.ព. បានបង្រៀនមុខវិជ្ជា «ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ» ជូនកម្មសិក្សាការីសុក្រឹតការមេធាវី ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម