ទីតាំងពិធីស្បថចូលកាន់តំណែង ត្រាំ ដែលអញ្ជើញភ្ញៀវចូលរួម ២៥ ម៉ឺននាក់! សន្តិសុខត្រូវបានរឹតបន្តឹង

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី14 ខែមករា ឆ្នាំ2025 ម៉ោង 5:59 នាទី ល្ងាច

 

ដោយ សូរ្យសែង៖

ទីភ្នាក់ងារត្រួតពិនិត្យសន្តិសុខរបស់សហរដ្ឋអាមេរិក បាន​ប្រកាស​​ត្រៀម​ខ្លួន​ការពារ​សន្តិសុខ​ សម្រាប់​ពិធី​ចូល​កាន់​តំណែង​ប្រធានាធិបតី​ ដូណាល់ ត្រាំ ​នឹង​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ទី ២០ ខែ​មករា ដែល​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹងអញ្ជើញ​អ្នក​ចូល​រួម​ រួមទាំងលិខិតអញ្ជើញមាន​ប្រមាណ ២៥ ម៉ឺន​នាក់។

លោក Dave Sundberg ជំនួយការនាយកទទួលបន្ទុកការិយាល័យ FBI វ៉ាស៊ីនតោន ឌីស៊ី បាននិយាយថា ខ្លួនមិនបានរកឃើញការគំរាមកំហែងជាក់លាក់ណាមួយមកទល់ពេលនេះទេ ដែលពិធីស្បថចូលកាន់តំណែងធ្វើឡើងនៅអគាររដ្ឋសភា។

ជាមួយគ្នានេះ លោក Matt McCool នៃការិយាល័យស៊ើបការណ៍សម្ងាត់អាមេរិក បាននិយាយថា រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក នឹងប្រកាសពីការរឹតបន្តឹងការហោះហើរបណ្តោះអាសន្ននៅក្នុង និងជុំវិញទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ខណៈដែលផែនការសន្តិសុខដ៏ទូលំទូលាយរបស់សេវាសម្ងាត់នឹងបន្តប្រើប្រាស់យន្តហោះគ្មានមនុស្សបើកជាផ្នែកនៃវិធានការការពាររបស់ខ្លួន ហើយ​យើង​សូម​ឲ្យ​ប្រជាជន​កុំ​មាន​ការ​ភ្ញាក់​ផ្អើល ​ប្រសិន​បើ​ពួកគេ​ឃើញ​យន្តហោះ​គ្មាន​មនុស្ស​បើក​ទាំងនេះ​ក្នុង​ពេល​ពិធី​សម្ពោធ ឬក្នុងអំឡុងពេលហ្វឹកហាត់ដែលនឹងប្រព្រឹត្តទៅនៅប៉ុន្មានថ្ងៃខាងមុខ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម