ល្បីពេញពិភពលោក! ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​រាយការណ៍​អំពី​វិបត្តិ​សំរាម​នៅ​ភូកេត ប្រទេសថៃ បង្ក​ក្លិន​ស្អុយ​រំខាន​អ្នក​ស្រុក និងភ្ញៀវទេសចរណ៍

ព័ត៌មានអន្តរជាតិថ្ងៃសៅរ៍ ទី18 ខែមករា ឆ្នាំ2025 ម៉ោង 5:49 នាទី ល្ងាច

 

«ក្លិនស្អុយសំរាមខ្លាំង យើងត្រូវពាក់ម៉ាសគ្រប់ពេលវេលា ហើយយើងមិននៅខាងក្រៅទាល់តែសោះ «អ្វីដែលយើងអាចធ្វើបានគឺនៅតែផ្ទះ» សម្តីរបស់អ្នកស្រុកនៅលើកោះភូកេត ។

នៅជ្រុងមួយ ខេត្តភូកេត ប្រទេសថៃ ជាកន្លែង​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ចំនួន ៣៧ លាន​នាក់ ដោយ​បង្កើត​ប្រាក់​ចំណូល​បាន​ជាង 1,67 ពាន់​ពាន់​លាន​បាត ប៉ុន្តែអ្វីដែលខេត្តភូកេតកំពុងប្រឈមខ្លាំង គឺវិបត្តិ «សំរាម» ។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា «ខេត្តសមុទ្រភូកេតកំពុងជួបវិបត្តិសំរាមដែលមានការកើនឡើង» ជារៀងរាល់ថ្ងៃ មានរថយន្តដឹកសំរាមទៅកន្លែងចាក់សំរាមធំៗ 1,200 តោនក្នុងមួយថ្ងៃ ។ ភូកេតអាចដុតកាកសំណល់បានត្រឹមតែ 700 តោនប៉ុណ្ណោះ ។

អ្នក​ភូមិ​ដដែល​បាន​ឲ្យ​ដឹង​ដែរ​ថា ដើម្បី​ទប់​ស្កាត់​ក្លិន​ស្អុយ (ក្លិន​សំរាម) ពួកគាត់ត្រូវ​បើក​ម៉ាស៊ីន​ត្រជាក់ និងរក្សាម៉ាស៊ីនបន្សុទ្ធខ្យល់គ្រប់ពេល ដែលបណ្តាលឱ្យវិក័យប័ត្រអគ្គិសនីរបស់គាត់កើនឡើងទ្វេដង។

​លោក Suphot La-ongphet អភិបាលរង​ក្រុងភូកេតបាន​បង្ហើប​ថា ទេសចរណ៍នៅលើកោះកំពុងរីកចម្រើន ហើយនៅចុងឆ្នាំនេះ ភូកេត​បង្កើត​កាកសំណល់​រហូត​ដល់ 1,400 តោន​ក្នុង​មួយ​ថ្ងៃ ។

Reuters បានសន្និដ្ឋានថា រដ្ឋាភិបាលកំពុងជំរុញផែនការកាត់បន្ថយកាកសំណល់ ១៥% ក្នុងរយៈពេលប្រាំមួយខែ ដោយពង្រីកកន្លែងចាក់សំរាម សាងសង់ឡដុតសំរាម និងរោងចក្រថាមពលកាកសំណល់ ដើម្បីធ្វើឱ្យភូកេតក្លាយជាគោលដៅទេសចរណ៍ប្រកបដោយនិរន្តរភាព ៕

ប្រភព Reuters +springnews


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល

សុនខសេតវិមាន
សុនខសេតវិមាន
4 ឆ្នាំមុន

ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម