មជ្ឈមណ្ឌលទិន្នន័យគុណភាពខ្យល់ទីក្រុងបាងកករបស់ថៃ បានរាយការណ៍ពីស្ថានការណ៍ភាគល្អិតនៃធូលី (PM 2.5) នៅក្នុងទីក្រុងបាងកក និងខេត្ត ប្រចាំថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៥ វេលាម៉ោង ៧.០០ នាទី ជាមធ្យម មានកម្រិត 58.9 និងខ្ពស់បំផុត 145.5 មីក្រូក្រាមក្នុងមួយម៉ែត្រគូប (μg/m3) ។ នៅទីក្រុងបាងកកមានពីរតំបន់ ឡើងដល់កម្រិតពណ៌ក្រហម ក្រៅពីនេះ សុទ្ធតែកម្រិតពណ៌ទឹកក្រូច ។
តំបន់៥ ក្នុងទីក្រុងបាងកក ដែលមានធូលីភាគល្អិតខ្ពស់ជាងគេ ៖
តំបន់ណងខេម 93.8 μg/m3
តំបន់សាយម៉ៃ 76.2 μg/m3
តំបន់ថាវីវ៉ាត់ថាណា 73.6 μg/m3
តំបន់ផាស៊ីចារើន 71.7 μg/m3
តំបន់បានខុនធៀន 71.5 μg/m3
សម្រាប់ខេត្ត-ក្រុងចំនួន ៥ មានកម្រិត PM 2.5 ខ្ពស់ជាងគេ ប្រចាំថ្ងៃទី ២១ មករា ២០២៥ ៖
ខេត្តសាមុតប្រាកាន 145.5 μg/m3
ខេត្តណៈខនប៉ាធុម 124.3 μg/m3
ទីក្រុងបាងកក 111.3 μg/m3
ខេត្តសាមុតស៊ុងក្រាម 111.1 μg/m3
ខេត្តនន្ទបុរី 108.9 μg/m3