Bong SoRith:
មជ្ឈមណ្ឌលព័ត៌មានគុណភាពខ្យល់ទីក្រុងបាងកក បានរាយការណ៍អំពីស្ថានភាព PM 2.5 នៅទីក្រុងបាងកក និងខេត្តមួយចំនួន នៅថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២៥ វេលាម៉ោង ៧:០០ ព្រឹក ជាមធ្យមមានកម្រិត 62.6 មីក្រូក្រាមក្នុងមួយម៉ែត្រគូប (μg/m3)។
តំបន់ណងខេម គុណភាពខ្យល់បំពុលអាក្រក់ជាងគេ 86.2 កម្រិតក្រហម ប៉ះពាល់ដល់សុខភាពសាធារណៈធ្ងន់ធ្ងរ និងលើសកម្រិតស្តង់ដារគ្រប់តំបន់នៃទីក្រុង។
ដោយស្ថានភាពធ្ងន់ធ្ងរបែបនេះ អាជ្ញាធរក្រុងបាងកក បានបញ្ជាផ្អាកបិទសាលារៀនចំនួន ៥៣ កន្លែង ក្នុងទីក្រុងបាងកក ការពារការគ្រោះថ្នាក់ដល់សុខភាពសិស្សានុសិស្ស ។
ចំណែក ១២ លំដាប់ទៀតនៃ PM 2.5 មានកម្រិតពណ៌ក្រហមដែរ មានកម្រិតខ្យល់បំពុលខ្ពស់បំផុត 86.2 (μg/m3) និងទាបបំផុត 69.4 (μg/m3) ។
៥ ខេត្តក្នុងប្រទេសថៃ ដែលមានខ្យល់បំពុលខ្លាំងបំផុត (PM 2.5) ប្រចាំថ្ងៃ ២២ មករា ២០២៥ ៖
អាជ្ញាធរក្រុងបាងកក បានមានការណែនាំដល់ប្រជាពលរដ្ឋទាំងអស់ គួរតែចៀសវាងសកម្មភាពខាងក្រៅ ប្រសិនបើមិនចាំបាច់ចេញក្រៅ ប្រសិនចេញ ត្រូវប្រើឧបករណ៍ការពារខ្លួនគ្រប់ពេល ដូចជា ម៉ាសការពារមេរោគ PM2.5 ជាដើម។
មនុស្សដែលមានជំងឺពីកំណើត គួរតែស្ថិតនៅក្នុងតំបន់ដែលមានសុវត្ថិភាពពីការបំពុលខ្យល់ រៀបចំថ្នាំ និងឧបករណ៍ចាំបាច់ ហើយធ្វើតាមការណែនាំរបស់វេជ្ជបណ្ឌិតយ៉ាងតឹងរ៉ឹង និងគួរពិនិត្យរោគសញ្ញាមិនធម្មតាដូចជា ក្អក ពិបាកដកដង្ហើម ក្រហាយភ្នែក ៕