ប្រតិបត្តិការ "Seagull" របស់បណ្តាប្រទេសមេគង្គ ៦ បំបែកក្រុម Call Center ចាប់ជនសង្ស័យចំនួន 70,000 នាក់

ព័ត៌មានអន្តរជាតិថ្ងៃពុធ ទី22 ខែមករា ឆ្នាំ2025 ម៉ោង 7:41 នាទី ល្ងាច

 

Bong SoRith

មជ្ឈមណ្ឌលសម្របសម្រួលការអនុវត្តច្បាប់អាងទន្លេមេគង្គ (Lancang-Mekong Law Enforcement Cooperation Center) បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលនៃប្រតិបត្តិការ «Seagull» (海鸥) នៅទីក្រុង គុនមិង ខេត្តយូនណាន ប្រទេសចិន កាលពីថ្ងៃទី 21 ខែមករា ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងនៃភ្នាក់ងារសន្តិសុខ កម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និង វៀតណាម ជាតំណាងបានចូលរួម រួមទាំងការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) និងអង្គការប៉ូលីសអាស៊ាន (ASEANAPOL) ។

កិច្ចប្រជុំបានសង្ខេបលទ្ធផលនៃប្រតិបត្តិការ "The Seagull" ដែលមានគោលដៅចម្បងក្នុងការបង្ក្រាបឧក្រិដ្ឋកម្មតាមទូរស័ព្ទ និងអ៊ីនធឺណិត រួមទាំងការរត់ពន្ធអាវុធ និងគ្រាប់រំសេវផងដែរ ហើយក៏មានការផ្តល់រង្វាន់ដល់ភ្នាក់ងារដែលមានស្នាដៃឆ្នើមផងដែរ និងបានបង្ហាញពីផែនការសម្រាប់ដំណាក់កាលទីពីរ ដែលគ្រោងនឹងចាប់ផ្តើមនៅឆ្នាំ 2025។

នៅចន្លោះខែសីហា ដល់ខែធ្នូ ឆ្នាំ២០២៤ ប្រតិបត្តិការ «The Seagull» គឺស្របតាមផែនការសកម្មភាពរយៈពេលប្រាំឆ្នាំ (2023-2027) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខនៅក្នុងតំបន់មេគង្គ មានកិច្ចសហប្រតិបត្តិការរវាងប្រទេសចំនួន៦ ដើម្បីបង្រ្កាបឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងការឆបោកតាមទូរស័ព្ទ ការក្លែងបន្លំតាមអ៊ីនធឺណិត និងការជួញដូរអាវុធខុសច្បាប់ ។

រហូតមកដល់ពេលនេះ មនុស្សជាង 70.000 នាក់ត្រូវបានចាប់ខ្លួន និងដំណើរការក្តីបទល្មើសឧក្រិដ្ឋកម្មពាក់ព័ន្ធជាង 160 ករណី ហើយជនរងគ្រោះជាង 160 នាក់ត្រូវបានជួយសង្គ្រោះ៕

 
រូបភាព CCTV News + mgronline


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម