បន្ទាប់ពីឯកឧត្តមបណ្ឌិត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ប្រកាសបើកយុទ្ធនាការសម្អាតផ្លូវជាតិ នៅដើមខែមករា ឆ្នាំ ២០២៥ មក សកម្មភាពនេះបានក្លាយជាចលករមួយយ៉ាងស្រាក់ស្រាំ ដោយមានការចូលរួមគ្រប់កម្លាំង មានសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ កងកម្លាំង មន្ត្រីរាជការ ប្រជាពលរដ្ឋ រួមកម្លាំងដើម្បីផ្លូវជាតិប្រទេសយើងស្អាត គ្មានសំរាមប្លាស្ទិក ។
នៅថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០២៥ ក្រុមការងារមន្ទីរបរិស្ថាន ខេត្តព្រះវិហារ បានសហការចូលរួមអនាម័យបរិស្ថាន ដោយធ្វើសកម្មភាពសម្អាតអនាម័យតាមដងផ្លូវជាតិ (ផ្លូវជាតិលេខ ៦២) លើយុទ្ធការសម្អាតផ្លូវជាតិ ក្រោមប្រធានបទ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» ស្ថិតក្នុងឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដោយមានការចូលរួមពីអាជ្ញាធរ ឃុំភូមិ ប៉ុស្តិ៍រដ្ឋបាលឃុំ និង សិស្សានុសិស្ស ដែលមានសមាសភាពចូលរួមចំនួន ៦៥ នាក់ ស្រី ៣០ នាក់ ៕