កិច្ចប្រជុំផ្សព្វផ្សាយសារាចរលេខ០១ ស្ដីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ សាលាខេត្តស្វាយរៀង ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សាបូ អូហ្សាណូ

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី27 ខែមករា ឆ្នាំ2025 ម៉ោង 6:47 នាទី ល្ងាច

 

នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសារាចរ លេខ០១ ស្ដីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ នៅសាលប្រជុំខេត្តស្វាយរៀង និងមានការចូលរួមពី ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម សេង សិលា អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង លោក លោកស្រី អភិបាល អភិបាលរងក្រុង-ស្រុក កងកម្លាំង មន្ទីរអង្គភាពពាក់ព័ន្ធ និងមន្ត្រីមន្ទីរបរិស្ថានខេត្ត។

កិច្ចប្រជុំផ្សព្វផ្សាយនៅថ្ងៃនេះ រៀបចំឡើង ដោយនាយកដ្ឋានគ្រប់គ្រងគុណភាពខ្យល់ និងសំឡេង រំញ័រ នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន និងមានគោលបំណង ដើម្បីជំរុញការ អនុវត្តវិធានការនានា នៃសារាចរលេខ ០១ សរ ស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ជាពិសេសការត្រៀមលក្ខណៈរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការអនុវត្តស្តង់ដារប្រេងឥន្ធនៈ និងស្តង់ដារការបញ្ចេញឧស្ម័នពីរថយន្ត ព្រមទាំងការអនុវត្តរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការទប់ស្កាត់ការដុតនៅទីចំហ ភ្លើងឆេះព្រៃ ការដុតសំណល់ គល់ជញ្ជ្រាំង ជាពិសេសការដុតប្លាស្ទិក សកម្មភាពដុតព្រៃដើម្បីរកសត្វ និងសកម្មភាពនានា នៅក្នុងមូលដ្ឋាន ដែលរួមចំណែកបង្កឱ្យមានការបំពុលខ្យល់។

ជាមួយគ្នានេះក្រុមការងារក៏បានដាក់រថយន្តត្រួតពិនិត្យគុណភាពខ្យល់ចល័ត នៅក្នុងសាលាខេត្តស្វាយរៀងដើម្បីត្រួតពិនិត្យគុណភាពខ្យល់សាធារណៈក្នុងក្រុងស្វាយរៀងផងដែរ ៕

 

 

 

 

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម