ក្រោយពីទទួលបានការចង្អុលបង្ហាញរបស់ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី១ ខែកុម្ភៈនេះ មន្ទីរបរិស្ថានខេត្តកំពត និងមន្ទីរទេសចរណ៍ អាជ្ញាធរស្រុកទឹកឈូ បានចុះពិនិត្យ អាហារដ្ឋាន ឈ្មោះ ម៉ាក់ ឈូឈូ នៅរមណីយដ្ឋានទឹកឈូ ដែលបានបង្ហូរទឹកកខ្វក់ ឬសំណល់រាវ ចូលប្រព័ន្ធទឹកសាធារណៈ ព្រែកទឹកឈូ និងបានធ្វើការណែនាំ និងកិច្ចសន្យា ដើម្បីបញ្ឈប់គ្រប់សកម្មភាពបង្ហូរទឹកកខ្វក់ ឬសំណល់រាវ ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥នេះតទៅ។ ក្នុងករណីមិនរាងចាល នឹងចាត់វិធានការតាមនីតិវិធីច្បាប់ នៃក្រមបរិស្ថាន ៕