នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំ ប្រាជ្ញ ស៊ុន ទីស្តីការក្រសួងបរិស្ថាន លោក ថន មករា អនុប្រធាននាយកដ្ឋានទទួលបន្ទុករួម និងសវនករផ្ទៃក្នុង សរុបចំនួន ០៦នាក់ បានចូលរួមកិច្ចប្រជុំដំបូងរវាងក្រសួងបរិស្ថាន ដឹកនាំដោយ ឯកឧត្តមផ្ទាល់ ជាមួយគណៈប្រតិភូសវនកម្ម នៃអាជ្ញាធរសវនកម្មជាតិ ដែលបានដឹកនាំដោយ ឯកឧត្តម សំរិត សាត អគ្គលេខាធិការរងនៃអាជ្ញាធរសវនកម្មជាតិ និងជានាយកខុទ្ទការល័យអាជ្ញាធរសវនកម្មជាតិ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត សោម គីមសួគ៌ អគ្គសវនករនៃអាជ្ញាធរសវនកម្មជាតិ ដើម្បីពិភាក្សាទៅលើការចុះធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ សម្រាប់កាលបរិច្ឆេទ២០២៤ ការចុះធ្វើសវនកម្មសមិទ្ធកម្ម និងការតាមដានអនុសាសន៍សវនកម្មដែលអាជ្ញាធរសវនកម្មជាតិបានផ្តល់ជូនកន្លងមក។
ឆ្លើយតបទៅនឹងការចាត់ចែងរបស់ឯកឧត្តមរដ្ឋលេខាធិការ នាយកដ្ឋានសវនកម្មផ្ទៃក្នុង នឹងសហការជាមួយអគ្គាធិការដ្ឋានខិតខំសម្របសម្រួលការងារពាក់ព័ន្ធនឹងឯកសារត្រួតពិនិត្យពីសវនដ្ឋាន ជូនគណៈប្រតិភូសវនកម្មតាមតម្រូវការ និងឱ្យបានទាន់ពេលវេលា។ ចំពោះកម្មវិធីនៃការចុះធ្វើសវនកម្មជាក់ស្តែង ប្រតិភូអាជ្ញាធរសវនកម្មជាតិនឹងជូនដំណឹងតាមក្រោយ ហើយសម្រាប់បន្ទប់សម្រាប់ពិនិត្យឯកសារសវនកម្ម បានរៀបចំបន្ទប់ប្រជុំតូចនៅក្នុងអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ រួចរាល់ផងដែរ ៕