តុលាការថៃចេញដីកាចាប់តំណាងរាស្រ្ត​ រំ.លោ.ភ​នារី​ទេសចរណ៍​តៃវ៉ាន់

ព័ត៌មានអន្តរជាតិថ្ងៃសៅរ៍ ទី08 ខែកុម្ភៈ ឆ្នាំ2025 ម៉ោង 5:14 នាទី ល្ងាច

 

កាសែត DailyNews របស់ថៃ បានចេញផ្សាយនៅថ្ងៃនេះ (៧ កុម្ភៈ) ថា តុលាការខេត្តឈៀងម៉ៃ ចេញដីកាចាប់ខ្លួន «សមាជិកសភា» ម្នាក់ឈ្មោះ ឆៃយ៉ាមផាវ៉ាន ម៉ាន់ភាចិត្ត ឬ ប៉ូអាត់ មកពីគណបក្សឈានមុខល្បីមួយ ដែលបានរំលោភ​នារី​ទេសចរ​តៃវ៉ាន់​ម្នាក់ បន្ទាប់ពីស្ម័គ្រចិត្តនាំទៅបន្ទប់សម្រាក ។

អ្នក​សារព័ត៌មាន​បាន​រាយការណ៍​ថា ប៉ូលីសខេត្តឈៀងម៉ៃ បានស្នើទៅតុលាការដើម្បីអនុម័តដីកាចាប់ខ្លួនលេខ 262/2568 «សមាជិកសភា» នៃគណបក្សនយោបាយដ៏ល្បីល្បាញមួយនៅទីក្រុងបាងកក ដោយចោទប្រកាន់ពីបទ«រំលោភបំពានផ្លូវភេទ» ។ បន្ទាប់មកប៉ូលីសបានបញ្ជូនទៅការិយាល័យប៉ូលីសថៃ ដាក់ជូនប្រធានរដ្ឋសភា ។

សម្រាប់រឿងនេះ កាលពីព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ មាននារីទេសចរជនជាតិតៃវ៉ាន់អាយុ ២៥ឆ្នាំម្នាក់បានមកប្តឹងមន្ត្រីស៊ើបអង្កេតនៅស្ថានីយ៍ប៉ូលីសឈៀងម៉ៃ ដោយនិយាយថា នាងត្រូវបានរំលោភដោយ «សមាជិកសភា» ដ៏ល្បីម្នាក់ បន្ទាប់ពីបានទៅផឹកស៊ី និងញ៉ាំអាហារនៅភោជនីយដ្ឋានមួយ នៅ​ស្រុក​មឿង ខេត្ត​ឈៀង​ម៉ៃ រហូត​ស្រវឹង​ជោកជាំ ។ ​ក្រោយ​មកនាងបានស្ម័គ្រចិត្តដឹកទៅដល់បន្ទប់ តែត្រូវគាត់​ប្រើ​កម្លាំង​ចាប់​រំលោភ​រហូត​បានសម្រេច ។

លោកស្នងការរងនគរបាលខេត្តឈៀងម៉ៃ បានបង្ហើបថា ករណីនេះស្ថានទូតតៃវ៉ាន់ប្រចាំប្រទេសថៃ បានតាមដានរឿងនេះ ។ រីឯសមត្ថកិច្ច​បាន​ចាត់​ការ​ និង​បាន​ប្រមូល​វត្ថុ​តាង​ទាំងអស់ ប៉ុន្តែ​ជន​ជាប់​ចោទ​ជា​អ្នក​តំណាង​រាស្ត្រ គេ​ចាត់​ការ​ទៅ​តាម​ច្បាប់ ខាងខេត្តផ្ញើលិខិតទៅតំបន់ រួច​បញ្ជូន​ទៅ​កាន់​នគរបាល​ភូមិន្ទ​ថៃ​តាម​នីតិវិធី ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម