ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំប្រតិភូសិល្បៈកម្ពុជាចំនួន ៥៣រូប ចូលរួមក្នុងព្រឹត្តិការណ៍ដង្ហែក្បួននៅប្រទេសសិង្ហបុរី ក្រោមប្រធានបទ «ជីវិត»

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី08 ខែកុម្ភៈ ឆ្នាំ2025 ម៉ោង 5:48 នាទី ល្ងាច

 

ប្រតិភូសិល្បៈរបស់កម្ពុជា ចូលរួមក្នុងព្រឹត្តិការណ៍ក្បួនដង្ហែ ឈីងហ្គេឆ្នាំ២០២៥ ដែលជាព្រឹត្តិការណ៍ក្បួនដង្ហែដ៏ធំរបស់ប្រទេសសិង្ហបុរី។ វត្តមានរបស់កម្ពុជាក្នុងឆ្នាំនេះ មិនត្រឹមតែជាការបង្ហាញភាពចម្រុះ ដ៏ស្រស់ត្រកាល ល្អឯកគ្មានពីរ នៃសិល្បៈ វប្បធម៌របស់កម្ពុជា លើវេទិកាអន្តរជាតិតែប៉ុណ្ណោះទេ ថែមទាំងជាការចូលរួម រឹតបន្តឹងចំណងមិត្តភាពនៃទំនាក់ទំនងការទូត កម្ពុជា-សិង្ហបុរី ក្នុងខួបអនុស្សាវរីយ៍លើកទី៦០ (១៩៦៥-២០២៥)។

ក្នុងដំណើរបេសកកម្មនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំប្រតិភូកម្ពុជាចំនួន៥៣រូប ដើម្បីរៀបចំការសម្តែងជូនអ្នកទស្សនាប្រមាណ ១៥ ០០០នាក់ ក្រោមប្រធានបទ «ជីវិត»។ ការសម្តែងរបស់កម្ពុជា ជាការរួមផ្សំដោយរបាំបុរាណខ្មែរ របាំសហសម័យ និងអមដោយតន្ត្រីបុរាណទំនើប ដែលបង្ហាញពីអត្ថន័យនៃវប្បធម៌ខ្មែរ និងជានិមិត្តរូបនៃភាពរុងរឿងប្រកបដោយសុខដុមរមនា សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៃមហាគ្រួសារខ្មែរ ៕

 

រូបថត Channel សម្តេចធិបតី


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម