អ្នកទោសប្រុសរាប់ពាន់នាក់ហែកគុកនៅកុងហ្គោ អ្នក​ទោស​ស្រី​ជាង​១៦៥​នាក់​បាន​បា.ត់​ប.ង់​ជីវិត

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី09 ខែកុម្ភៈ ឆ្នាំ2025 ម៉ោង 10:04 នាទី ព្រឹក

នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ហើយ CNN បានរាយការណ៍ថា មាន កុប្បកម្មដ៏ធំមួយ មានអ្នកទោសប្រុសជាង 4,000 នាក់បានរត់គេចពីពន្ធនាគារ Muzenze ក្នុងទីក្រុង Goma ប្រទេសកុងហ្គោ កាលពីថ្ងៃទី 27 ខែមករា បន្ទាប់ពីអ្នកប្រយុទ្ធមកពីក្រុមឧទ្ទាម M23 បានចាប់ផ្តើមដណ្តើមកាន់កាប់ទីក្រុង ធ្វើ​ឱ្យ​ស្ថានការណ៍​ក្នុង​ទីក្រុង​ធ្លាក់​ក្នុង​ភាព​វឹកវរ ។

យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ (UN) ថា អ្នកទោសជាបុរសបានចាប់រំលោភអ្នកទោសស្រីពី 165-167 នាក់ មុនពេលដុ.តទាំ.ងរ.ស់ និងដុតគុក អ្នកទោសប្រុសខ្លះត្រូវឆ្មាំគុកសម្លាប់ ប៉ុន្តែមនុស្សជាច្រើនបានរត់គេចខ្លួន ។

Safe Magango អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្ស UN បានប្រាប់ CNN ថា អ្នកទោសស្រីចំនួន 165 នាក់ត្រូវបានរំ.លោ.ភដោយអ្នកទោសប្រុស ភាគច្រើន​បាន​ស្លា.ប់​ក្នុង​ភ្លើង ដោយ​មាន​មនុស្ស​តែ ៩-១៣ នាក់​ប៉ុណ្ណោះ​ដែល​នៅ​រស់រានមានជីវិត​ ។

វីដេអូ​ឃ្លីប​ដែល​បាន​ចេញ​ផ្សាយ​តាម​បណ្តាញ​សង្គម បង្ហាញ​ពី​ក្រៅ​ពន្ធនាគារ មានអណ្តាតភ្លើង និងផ្សែងហុយឡើង មនុស្សមួយក្រុមធំដែលគេជឿថាជាអ្នកទោសកំពុងរត់គេចខ្លួន ខណៈ​នោះ​ក៏​ឮ​ស្នូរ​កាំភ្លើង​ជា​បន្តបន្ទាប់ ។

ក្រោយពេលកើតហេតុ គុក​នៅ​សល់​តែ​អគារ​បាក់បែក ។ Goma គឺជាទីក្រុងដ៏សំខាន់មួយក្នុងប្រទេសកុងហ្គោ ជាមួយនឹងប្រជាជនជាងមួយលាននាក់ ។ ក្រុមឧទ្ទាម M23 ត្រូវបានគាំទ្រដោយប្រទេសរ៉្វាន់ដា នៅអាហ្វ្រិក ពួក​គេ​បាន​ដណ្តើម​យក​ទឹកដី​តាម​ផ្នែក​ខាង​កើត​នៃ​កុងហ្គោ ស្ថានភាពនេះបានធ្វើឱ្យ Goma មានភាពវឹកវរ។ មានសា.កស.ព រាយប៉ាយពាសពេញផ្លូវ ហើយ​កាំជ្រួច​ត្រូវ​បាន​បាញ់​ចូល​ទៅ​ក្នុង​តំបន់​លំនៅឋាន និង​ផ្ទះ។

បន្ទាប់ពីការវាយប្រហារលើទីក្រុង Goma អង្គការសហប្រជាជាតិបានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ 2,900 នាក់ត្រូវបានស.ម្លា.ប់ ដោយសា.កស.ពចំនួន 2,000 ត្រូវបានកប់ និង 900 នាក់ទៀតនៅតែស្ថិតក្នុងកន្លែងបញ្ចុះស.ពរបស់ទីក្រុង ៕


រូបភាព X@C_NyaKundiH

រូបភាព X@C_NyaKundiH


ប្រភព BBCCNN


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម