ចំណូលពីភ្ញៀវទេសចរណ៍មកកម្ពុជាឆ្នាំ2024 មានចំនួន 3.63 ពាន់លានដុល្លារ

ព័ត៌មានសង្គមថ្ងៃពុធ ទី12 ខែកុម្ភៈ ឆ្នាំ2025 ម៉ោង 12:56 នាទី ល្ងាច

  

ស៊ីនហួរផ្សាយថា ក្រសួងទេសចរណ៍កម្ពុជាបានរាយការណ៍ថា ប្រាក់ចំណូលទេសចរណ៍របស់កម្ពុជាក្នុងឆ្នាំ 2024 មានចំនួនសរុប 3.63 ពាន់លានដុល្លារអាមេរិក កើនឡើង 17.8% ធៀបនឹងឆ្នាំមុន។

របាយការណ៍បញ្ជាក់ថា កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរបរទេសសរុបចំនួន 6.7 លាននាក់នៅឆ្នាំ 2024 កើនឡើង 22.9% ពីមួយឆ្នាំទៅមួយឆ្នាំ។ ទីផ្សារទេសចរណ៍ដែលច្រើនជាងគេចំនួន 5 ប្រទេស គឺប្រទេសថៃ វៀតណាម ចិន ឡាវ និងសហរដ្ឋអាមេរិក។

វិស័យទេសចរណ៍ត្រូវបានគេរំពឹងថានឹងរួមចំណែក 9,4% ដល់ផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជានៅឆ្នាំ 2024 កើនឡើងពី 7,5% ក្នុងឆ្នាំ 2023 ដោយវិស័យទេសចរណ៍ត្រូវបានចាត់ទុកថាជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងបួនដែលជួយដល់សេដ្ឋកិច្ចកម្ពុជា ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម