ក្រោយពីបរិយាកាសនៃគុណភាពខ្យល់បានធូរស្រាលប៉ុន្មានថ្ងៃចុងក្រោយ ឥឡូវតំបន់ចំនួន 5 ក្នុងទីក្រុងបាងកក ប្រទេសថៃ ធូលីភាគល្អិត PM2.5 ចូលក្នុងតំបន់ពណ៌ក្រហម ស្ថិតក្នុងកម្រិតគ្រោះថ្នាក់ ដោយមានការណែនាំ ពេលចេញក្រៅផ្ទះ ត្រូវពាក់ម៉ាស។
មជ្ឈមណ្ឌលព័ត៌មានគុណភាពខ្យល់ទីក្រុងបាងកក របាយការណ៍ស្តីពីស្ថានភាពនៃភាគល្អិតធូលីមិនធំជាង 2.5 មីក្រូក្រាម (PM 2.5) នៅទីក្រុងបាងកក ប្រទេសថៃ វេលាម៉ោង 7:00 ព្រឹក ថ្ងៃទី 13 ខែកុម្ភៈ ឆ្នាំ 2025 ជាមធ្យមទីក្រុងបាងកកគឺ 63.5 មីក្រូក្រាមក្នុងមួយម៉ែត្រគូប (μg/m3 ។
ក្រៅពីកម្រិតពណ៌ក្រហមទាំង ៥ ភាគតំបន់ផ្សេងៗ សុទ្ធតែពណ៌ទឹកក្រូច ក៏ស្ថិតក្នុងកម្រិតប៉ះពាល់សុខភាពដែរ ៕