រាជរដ្ឋា​ភិ​បាល​បានបង្កើតក្រុមការងារ​ថ្នាក់​ជាតិចុះមូលដ្ឋាន ក្នុងគោលដៅ ៤

ព័ត៌មានសង្គមថ្ងៃសុក្រ ទី14 ខែកុម្ភៈ ឆ្នាំ2025 ម៉ោង 1:28 នាទី ល្ងាច

 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងសន្និបាតបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាល​ចុះមូលដ្ឋាន នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ា​ណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីក្នុងសន្និបាត បូកសរុប​សកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំ២០២៤ និងលើកទិស​ដៅការងារឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាល​ចុះមូលដ្ឋាន។

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ជាយន្តការមួយដែលបង្កើត​ឡើង​ដោយរាជរដ្ឋាភិបាល ដើម្បីរុញមន្ត្រីថ្នាក់ជាតិចុះជួយការងារ​ផ្នែកអភិវឌ្ឍ​នៅតាមមូលដ្ឋាន ជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ។

ចាប់តាំងពីនីតិកាលទី៥ នៃរដ្ឋសភាមក រាជរដ្ឋា​ភិ​បាល​បានបង្កើតក្រុមការងារ​ថ្នាក់​ជាតិចុះមូលដ្ឋាន ក្នុងគោលដៅ៖

១៖ ជំរុញការផ្សព្វផ្សាយ និងជំរុញការអនុវត្តកម្មវិធីនយោបាយ ក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីនៃការកែទម្រង់ ព្រមទាំងវិធានការគន្លឹះនានារបស់រាជរដ្ឋាភិបាល

២៖ ផ្សារភ្ជាប់រវាងមន្ត្រីសាធារណៈ និងមូលដ្ឋាន ដើម្បីបង្កើនសាមគ្គីភាព និង កិច្ចសហការប្រកបដោយជវភាព

៣៖ ស្វែងយល់ និងវាយតម្លៃពីស្ថានភាពជាក់ស្តែងនៅមូលដ្ឋាន

៤៖ ចូលរួមដោះស្រាយបញ្ហាជាក់ស្តែងនៅនឹងកន្លែង ឱ្យបានទាន់ពេល និង ប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងសំណូមពរ និងសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋ។

រាជរដ្ឋាភិបាលចាត់ទុកការចុះបំពេញការងារនៅតាមមូលដ្ឋាន ជារបៀប​របបការងារដ៏សំខាន់ និងចាំបាច់។ យោងលើភាពចាំបាច់ និង លទ្ធផលល្អ​ប្រសើររយៈពេលកន្លងមក រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បាន​សម្រេចបន្តរក្សាយន្តការ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ព្រមទាំង​បានកែសម្រួលសមាសភាព ឱ្យស្របតាមស្ថានភាពជាក់ស្តែង៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម