ពី dailynews របស់ថៃ
ដោយ សាវុឌ្ឍ
ស្តី្រមានឥទ្ធិពលតៃវ៉ាន់ម្នាក់ បានថតឃ្លីបវីដេអូពិនិត្យទឹកពិសារបស់ថៃមានរសជាតិអាក្រក់បំផុតនៅប្រទេសថៃ។ ឃ្លីបនេះបានធ្វើឱ្យប្រជាជនថៃខឹងក្រឡាប់ចាក់ ។
វាជាបញ្ហាដែលធ្វើឲ្យមនុស្សជាច្រើនចាប់អារម្មណ៍ផ្ទុះក្រើកជាបន្តបន្ទាប់ បន្ទាប់ពីនារីដែលមានឥទ្ធិពលមកពីតៃវ៉ាន់ បានថតឃ្លីបមួយពេលគាត់នៅប្រទេសថៃ ហើយនាំទៅមើលទឹកផឹកដែលមានរសជាតិអាក្រក់បំផុត ហើយនិយាយថា បើជាគ្រឿងស្រវឹងម៉ាកនេះ ខ្លួននឹងផ្តល់មេដៃដ៏អស្ចារ្យដល់អ្នក។
ស្ត្រីនោះ បានបង្ហោះឃ្លីបនេះនៅលើបណ្តាញ Instagram ផ្ទាល់ខ្លួនរបស់នាង រួមនឹងការសរសេរចំណងជើងដែលបកប្រែជាភាសាថៃថា៖ «សូមទិញទឹករ៉ែធម្មជាតិមួយដបឱ្យខ្ញុំក្នុងប្រទេសថៃ អ្នកដែលធ្លាប់ផឹកទឹក និងធ្លាប់ទៅប្រទេសថៃច្បាស់ជាយល់ពីខ្ញុំ»។ ក្រោយពីផុស និងសែរមិនបានប៉ុន្មានផង អ្នកលេងអ៊ីនធឺណិតថៃខឹង ផ្ទុះការ Comment ដើម្បីការពារម៉ាកទឹកសុទ្ធនោះ ៕