លោក ហ្ស៊ី ជិនពីង ចាត់ទុក «វិស័យឯកជន» មានសក្តានុពលខ្លាំង និងមានអនាគតភ្លឺស្វាង ជាមួយនឹងដំណើរថ្មី ក្នុងយុគសម័យថ្មី

សេដ្ឋកិច្ចថ្ងៃសៅរ៍ ទី22 ខែកុម្ភៈ ឆ្នាំ2025 ម៉ោង 4:56 នាទី ល្ងាច

 

ប្រទេសចិន កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០២៥ ប្រធានាធិបតីចិន លោក ហ្ស៊ី ជីនពីង មេដឹកនាំចិន បានចូលរួមសិក្ខាសាលាស្តីពីសហគ្រិនឯកជន ក្នុង​នោះ​លោក Xi បាន​ថ្លែង​សុន្ទរកថា​ដ៏​សំខាន់ បន្ទាប់ពីស្តាប់យោបល់ ពីក្រុមតំណាងសហគ្រិនឯកជន។

លោក ហ្ស៊ី ថា វិស័យឯកជនមានអនាគតភ្លឺស្វាង និងមានសក្តានុពលខ្លាំង ជាមួយនឹងដំណើរថ្មីក្នុងយុគសម័យថ្មី។ ឥឡូវនេះគឺជាពេលវេលាដ៏ល្អសម្រាប់ក្រុមហ៊ុន និងសហគ្រិនក្នុងវិស័យឯកជន ដើម្បី​ប្រើប្រាស់​សក្តានុពល​របស់​ខ្លួន​ឲ្យ​បាន​ពេញលេញ ព្រមទាំង​អំពាវនាវ​ឱ្យ​មាន​ការ​ឯកភាព​គ្នា​មួយ​ដើម្បី​ឈាន​ដល់​ការ​សម្រេច​បាន​នូវ​ទំនុក​ចិត្ត​ដើម្បី​ពង្រឹង​ ការលើកកម្ពស់ការអភិវឌ្ឍន៍ដ៏រឹងមាំ និងគុណភាពខ្ពស់នៃវិស័យឯកជន។

ខណៈដែលលោក លី ឈៀង (Li Qiang) សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍ សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជានាយករដ្ឋមន្ត្រីចិន និងលោក Ding Xuexiang សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ដែលកាន់តំណែងជាឧបនាយករដ្ឋមន្ត្រី ចូលរួមកិច្ចប្រជុំនេះផងដែរ។

កិច្ចប្រជុំនេះមានការចូលរួមពីនាយកប្រតិបត្តិជាន់ខ្ពស់ និងមន្ត្រីជាន់ខ្ពស់មកពីក្រុមហ៊ុនធំៗរបស់ចិនជាច្រើនបានចូលរួម រួមមានលោក Ren Zhengfei មកពីក្រុមហ៊ុន Huawei លោក Liang Wenfeng ស្ថាបនិក DeepSeek លោក Wang Chuanfu ស្ថាបនិក BYD និងលោក Jack Ma សហស្ថាបនិក Alibaba ផងដែរ ៕



ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម