រយៈពេល ៣ថ្ងៃ ឯកឧត្តម ខ្វៃ អាទិត្យា ដឹកនាំយុទ្ធនាការបញ្រ្ជាបចំណេះដល់អ្នកសារព័ត៌មានស្តីពី យុទ្ធនាការ«ពន្លកបៃតង» នៅខេត្តចំនួន ៣

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី23 ខែកុម្ភៈ ឆ្នាំ2025 ម៉ោង 4:57 នាទី ល្ងាច

 

នៅថ្ងៃទី២១-២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំយុទ្ធនាការបញ្រ្ជាបចំណេះដឹងជាមួយអ្នកសារព័ត៌មានស្តីពី យុទ្ធនាការ«ពន្លកបៃតង» តាមរយៈការស្វែងយល់អំពីការលើកកម្ពស់ជីវភាពសហគមន៍ ក្នុងការចូលរួមការពារ និងដាំស្តារព្រៃឡើងវិញរបស់សហគមន៍តំបន់ការពារធម្មជាតិ ក្នុងខេត្តកំពង់ធំ ព្រះវិហារ និងសៀមរាប ដោយមានការចូលរួចពី តំណាងមន្ទីរបរិស្ថានខេត្ត មន្រ្តីឧទ្យានុរក្ស ប្រជាសហគមន៍ លោក លោកស្រីអ្នកសារព័ត័មានចំនួន២០ស្ថាប័នស្មើនឹង៣០នាក់។

 

កម្មវិធីនេះរៀបចំឡើងមានរយៈពេល៣ថ្ងៃ និងមានគោលបំណងដើម្បី៖

១.បង្កើនការផ្សព្វផ្សាយពីការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សធនធានជីវៈចម្រុះនៅតំបន់ការពារធម្មជាតិ

២.បង្កើនការយល់ដឹងដល់សារធារណជនពីភាពសំខាន់នៃការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍជីវភាពសហគមន៍ ស្របតាមយុទ្ធចក្រាវិស័យបរិស្ថាន

៣.ពង្រឹងទំនាក់ទំនងល្អរវាងអ្នកសារព័ត៌មាន និងសហគមន៍ក្នុងតំបន់ការពារធម្មជាតិ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម