គ្រាប់បែកផ្ទុះ មុនលោក ថាក់ស៊ីន ទៅទស្សនកិច្ចនៅខេត្តណារ៉ាធីវ៉ាត់

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី23 ខែកុម្ភៈ ឆ្នាំ2025 ម៉ោង 5:27 នាទី ល្ងាច

 

ដោយ សូរ្យសែង៖

(springnews 23-2-2025)

មានកើតហេតុផ្ទុះគ្រាប់បែកមួយ នៅតំបន់​អាកាសយានដ្ឋាន​ណា​រ៉ា​ធី​វ៉ា​ត់ ភាគខាងត្បូងប្រទេសថៃ មុន​លោក ថាក់ស៊ីន ឈិនវ៉ាត់ អតីត​នាយករដ្ឋមន្ត្រី​ ធ្វើដំណើរទៅតំបន់នោះ។

ថ្ងៃនេះ (២៣ កុម្ភៈ ២០១៥) វេលាម៉ោង ៨.៣០នាទីព្រឹក មន្ត្រីនគរបាលណារ៉ាធីវ៉ាត់ បានទទួលការជូនដំណឹងអំពីការផ្ទុះគ្រាប់បែក នៅតំបន់​ក្នុង​អាកាសយានដ្ឋាន​ណា​រ៉ា​ធី​វ៉ា​ត់ ក្នុងស្រុក​ណា​រ៉ា​ធី​វ៉ា​ត់ ខេត្ត​ណា​រ៉ា​ធិ​វ៉ា​ត់ តែគ្មាននរណាម្នាក់រងរបួសទេ។

តាម​របាយការណ៍​ដំបូងឲ្យ​ដឹង​ថា​ គេ​បាន​រក​ឃើញ​ថា មាន​រថយន្ត​ភីកអាប់ D-Max ពណ៌​ទឹកប្រាក់មួយគ្រឿង ជា​របស់​អ្នក​ពន្លត់​អគ្គិភ័យ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ណា​រ៉ា​ធិ​វ៉ា​ត់ ។ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​បិទ​កន្លែង​កើតហេតុ ដើម្បី​រក្សា​សុវត្ថិភាព​ មុន​នឹង​នាំ​មន្ត្រី​និង​អង្គភាព​ពាក់ព័ន្ធ​មក​ត្រួតពិនិត្យ ។

មន្ត្រី​ពាក់ព័ន្ធ​ជឿ​ថា ​ក្រុម​បះបោរ​ក្នុង​មូលដ្ឋានភាគខាងត្បូង​បាន​បង្កើត​ស្ថានការណ៍​ដើម្បី​ស្វាគមន៍​អតីត​នាយករដ្ឋមន្ត្រី​ ថាក់ស៊ីន ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម