ដោយ សូរ្យរិទ្ធ
ប្រទេសសិង្ហបុរីមានតម្លៃអគ្គិសនីថ្លៃបំផុតនៅក្នុងបណ្តាប្រទេសអាស៊ាន ទោះបីជាតម្លៃថាមពលពិភពលោកបានធ្លាក់ចុះក៏ដោយ ប៉ុន្តែនៅតែឡើងដល់ 0.49SGD(ដុល្លារសិង្ហបុរី) ឬ 1,400រៀល ក្នុងមួយ Kw/h ដែលធ្វើឱ្យក្នុងមួយគ្រួសារជាមធ្យមចំណាយប្រមាណ 118 SGD ឬ 355,509រៀល ក្នុងមួយខែ ។
គ្រួសារប្រហែល 1.3 លានគ្រួសារក្នុងប្រទេសសិង្ហបុរីនឹងទទួលបាន «ប័ណ្ណអេឡិចត្រូនិក» ឬ CDC Vouchers ដែលមានតម្លៃ 800SGD ដើម្បីប្រើប្រាស់ទូទាត់វិក្កយបត្រជាមូលដ្ឋាន ដូចជា ទឹក ភ្លើង ផ្ទះ អាហារ ជាដើម សម្រាប់គ្រប់គ្រួសារតាំងពីទារកកំណើត ដល់មនុស្សចាស់ ។
កាសែត Strait Times របស់សិង្ហបុរី បានរាយការណ៍ថា ប្រាក់ 10,000 SGD នេះ វានឹងបន្ធូរបន្ថយបន្ទុកលើគ្រួសារសិង្ហបុរីដែលមានចំណូលទាបចំនួន 950,000 គ្រួសារដែលរស់នៅក្នុង «លំនៅឋានសាធារណៈ(Public Housing) » ដែលជាផ្ទះ ឬលំនៅឋានដែលរដ្ឋាភិបាលឧបត្ថម្ភធនសម្រាប់អ្នកដែលមានចំណូលទាបក្នុងការរស់នៅក្នុងតម្លៃសមរម្យ។
សិង្ហបុរីមិនមានធនធានធម្មជាតិសម្រាប់ថាមពលទេ ត្រូវពឹងផ្អែកខ្លាំងលើការនាំចូល ដោយបច្ចុប្បន្ន 80% នៃអគ្គិសនីរបស់ខ្លួនបានមកពីឧស្ម័នធម្មជាតិ 18% ពីប្រេង និង 2% ពីឡដុតសំរាម។ តម្លៃអគ្គិសនីរបស់សិង្ហបុរី ថ្លៃ ដោយគ្រងចំណាត់ថ្នាក់លេខ១ ថ្លៃជាងគេជាច្រើនឆ្នាំជាប់គ្នា។
ថ្លៃអគ្គិសនីនៅកម្ពុជា ថោកជាងសិង្ហបុរី 2-3 ដង
នៅប្រទេសកម្ពុជា តម្លៃអគ្គិសនីចាត់ទុកថា ថោក គឺអ្នកប្រើពី ១ ដល់ ១០ Kwh ក្នុងមួយខែ (នៅរាជធានី) ថ្លៃ ៦១០ រៀល, គឺអ្នកប្រើពី ១ ដល់ ១០ Kwh ក្នុងមួយខែ (នៅខេត្ត) ថ្លៃ ៤៨០រៀល, អ្នកប្រើពី ១១ ដល់ ៥០ Kwh (ទាំងរាជធានី និងខេត្ត) ថ្លៃ ៦១០ រៀល, អ្នកប្រើពី ៥១ ដល់ ២០០ Kwh (រាជធានី) ថ្លៃ ៧២០ រៀល ចំណែកនៅខេត្ត ថ្លៃ ៧៧០ រៀល... ។
យោងតាមទិន្នន័យពីសហព័ន្ធឧស្សាហកម្មថៃ (FTI) សិង្ហបុរីធ្លាប់មានតម្លៃអគ្គិសនីត្រឹម 0.33 SGDក្នុងមួយ Kw/h (ក្នុងឆ្នាំ 2023) ប៉ុន្តែបច្ចុប្បន្នសិង្ហបុរីមានតម្លៃអគ្គិសនី 0.49SGD ។
នៅថ្ងៃទី 28 ខែមិថុនា ឆ្នាំ 2024 ក្រុមហ៊ុនថាមពលដែលមានមូលដ្ឋាននៅសិង្ហបុរី SP Group បានប្រកាសថា អត្រាអគ្គិសនីក្នុងគ្រួសារនឹងមាន 1.19 SGD ក្នុងមួយគីឡូវ៉ាត់ម៉ោង (មិនទាន់កាត់ពន្ធ) ។
ជាមួយនឹងថ្លៃភ្លើងថ្មីនេះ វិក្កយបត្រអគ្គិសនីប្រចាំខែជាមធ្យមសម្រាប់គ្រួសារដែលរស់នៅក្នុងផ្ទះល្វែងដែលមានបួនបន្ទប់នឹងកើនឡើងពី 118.03 ដុល្លារសិង្ហបុរី ទៅ 118.38 ដុល្លារសិង្ហបុរី ឬប្រហែល 2,974 បាត (ក្នុងមួយខែ)។
រលកកំដៅ មូលហេតុដែលថ្លៃអគ្គិសនីថ្លៃនៅសិង្ហបុរី
ទីភ្នាក់ងារបរិស្ថានជាតិសិង្ហបុរីបានរាយការណ៍ថា សីតុណ្ហភាពខ្ពស់បំផុតក្នុងឆ្នាំ២០២៤ គឺ៣៧អង្សាសេ ដែលបំបែកកំណត់ត្រាមុន 36,7អង្សាសេ ។ តម្រូវការអគ្គិសនីរបស់ប្រទេសសិង្ហបុរីបានកើនឡើង 8% ពី 7.3 ជីហ្គាវ៉ាត់ក្នុងខែកុម្ភៈ ឡើងដល់ 7,9 ជីហ្គាវ៉ាត់ក្នុងខែឧសភា (2023) ។
សិង្ហបុរីឲ្យ 398 SGD ក្នុងមួយគ្រួសារ
រដ្ឋាភិបាលសិង្ហបុរីមិនផ្ទេរប្រាក់តាមរយៈ PromptPay ទេ ប៉ុន្តែនឹងបង់ប្រាក់តាមរយៈ «ប័ណ្ណទូទាត់អេឡិចត្រូនិក» ឬ CDC Vouchers មានគោលបំណងផ្តល់ដើមទុនសម្រាប់គ្រួសារដើម្បីទប់ទល់នឹងការចំណាយលើការរស់នៅផ្សេងៗ ។
ព័ត៌មានលម្អិតមានដូចខាងក្រោម៖
សម្រាប់ផ្ទះនីមួយៗ
សម្រាប់គ្រួសារធំ