កិច្ចប្រជុំប្រចាំខែបីរួមគ្នា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានទណ្ឌទួលគោក

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី01 ខែមិីនា ឆ្នាំ2025 ម៉ោង 2:12 នាទី ល្ងាច

 

កិច្ចប្រជុំប្រចាំខែបីរួមគ្នា គឺ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌទួលគោក គណៈកម្មាធិការគណបក្សខណ្ឌទួលគោក និងគណៈកម្មាធិការគណបក្ស គ៧៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានទណ្ឌទួលគោក ឯកឧត្តម ទេសរដ្ឋមន្ត្រី ពេជ សោភ័ន អនុប្រធានទី១ នាព្រឹកថ្ងៃសៅរ៍ ទី១ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំ គ៧៨ ។

ក្រោយពីអានរបាយការណ៍លទ្ធផលសង្ខេប ដោយ ឯកឧត្តម ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក រួចមក កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានមានប្រសាសន៍ផ្តោតសំខាន់ទៅលើលទ្ធផលដែលក្រុមការងារ និងគណបក្សខណ្ឌទទួលបានប្រចាំខែកុម្ភៈ និងទិសដៅខែមីនា ក្នុងនោះ៖

 

​១).  ឯកឧត្តម ទេសរដ្ឋមន្ត្រី ប្រធានក្រុមកាងារថ្នាក់ជាតិ បានសង្កត់ធ្ងន់ទៅលើការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ គ្រាន់តែមួយខែកុម្ភៈ ក្រុមការងារ និងគណបក្សខណ្ឌទួលគោក បានដោះស្រាយរួចរាល់បានចំនួន ២.៤២៥ ករណី និងកំពុងដោះស្រាយ ១០៩ ករណី ។​

-ក្នុងនេះ ការសុំផ្តល់សៀវភៅស្នាក់នៅ (ក២) បានចំនួន ២០ សំណុំលិខិត និងសៀវភៅគ្រួសារ (ក៤) បាន ២៦ សំណុំលិខិត

-ការបំពេញបែបបទថតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បាន ១.៤៦៨ នាក់ ស្រី ៩១ នាក់ និងធ្វើសម្រេចពីការិយាល័យអត្តសញ្ញាណប័ណ្ណចំនួន ៧៩៨ សន្លឹក ស្រី ៤៤៩ នាក់ ។

-ការផ្តល់សេវាជូនប្រជាពលរដ្ឋតាមច្រកចេញចូលតែមួយរបស់ខណ្ឌសរុបបាន ៤.៩៤៥ នាក់ ស្រី ១.៨៥២ នាក់ ។

២). ឯកឧត្តម ទេសរដ្ឋមន្ត្រី បានណែនាំដាច់ខាត ឲ្យបោសសម្អាត មិនឲ្យមានគ្រឿងញៀននៅក្នុងមូលដ្ឋានខណ្ឌទួលគោក

៣). ឯកឧត្តម ទេសរដ្ឋមន្ត្រី បានលើកយកការប្រយុទ្ធប្រឆាំងអំពើពុករលួយ ដោយយកបង្គោលតែមួយ គឺអប់រំ បង្ការទប់ស្កាត់ ដើម្បីឲ្យមនុស្សកែប្រែផ្នត់គំនិត ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានឲ្យប្រជាជនខ្មែរកែប្រែផ្នត់គំនិតបានទាំងស្រុង ក្លាយជាទម្លាប់ស្អាតស្អំនៅក្នុងសង្គម បើប្រៀបធៀបទៅជាង១០ឆ្នាំមុន ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) មានភាពមិនប្រក្រតីច្រើនណាស់ និងសុទ្ធតែអាងកូនអ្នកធំ អាណាព្យាបាលចូលមណ្ឌលប្រឡងស្រេចអំពើចិត្ត ហើយការប្រឡងក្របខណ្ឌមន្ត្រីរាជការ ក៏គ្មានតម្លាភាព និងយុត្តិធម៌ ប៉ុន្តែក្រោយពីមានកំណែទម្រង់ថ្មី ផ្នត់គំនិតថ្មី បេះដូងថ្មី ទម្លាប់ថ្មី ធ្វើឲ្យសិស្សប្រឹងរៀនដោយខ្លួនឯង រៀនរហូតចង់បានតែនិទ្ទេសល្អទៅទៀត ហើយជាប់ដោយកិត្តិយស ធ្លាក់ដោយអស់ចិត្ត ។

៤). ឯកឧត្តម ទេសរដ្ឋមន្ត្រី បានណែនាំត្រូវមាន «គុណភាពខ្លួនឯង» ក្នុងន័យឲ្យងូតទឹក ដុះក្អែល ឲ្យស្អាត ដើម្បីបម្រើប្រជាជនបានល្អប្រសើរ ៕

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម