នៅថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២៥ មន្ទីរបរិស្ថានខេត្តកែប បានទទួលបដិសណ្ឋារកិច្ចដំណើរទស្សនកិច្ចក្នុងតំបន់នានាក្នុងខេត្តកែប និងរៀបចំកម្មវិធីដាំកូនកោងកាងចំនួន ១.០០០ដើម នៅសហគមន៍នេសាទភូមិកែប ដើម្បីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» ក្រោមអធិបតីភាព លោកជំទាវ ម៉ម ថានី និងលោកជំទាវ ងិន លីណា រដ្ឋលេខាធិការក្រសួងបរិស្ថាននិងជាតំណាងសមាគមន៍នារីក្រសួងបរិស្ថាន និង លោកស្រី គឹម ចន្នី អភិបាលរងនៃគណៈអភិបាលខេត្ត ។
សហគមន៍នេសាទក្នុងខេត្តកែប ដែលបានក្លាយខ្លួនជាតំបន់ទេសចរណ៍មួយ បានដាក់ផែនការដាំដើមកោងកាងបន្ថែម ដើម្បីជួយការពារជីវចម្រុះដ៏សម្បូរបែបក្នុងតំបន់នេះ និងផ្តល់ជូនភ្ញៀវទេសចរនូវបរិយាកាសស្ងប់ស្ងាត់ ក្នុងការសម្រាកលំហែផងដែរ ៕