សត្វល្វាចេកចំនួន១២ ក្បាល ត្រូវបានសង្គ្រោះពីព្រានអប្រិយ នៅឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី09 ខែមិីនា ឆ្នាំ2025 ម៉ោង 6:45 នាទី ល្ងាច

 

ការដាក់អន្ទាក់ចាប់សត្វព្រៃ និងការដាក់លបចាប់សត្វស្លាប ដោយប្រើប្រាស់ឧបករណ៍ផ្សេងៗខុសច្បាប់ គឺជាកត្តាគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដែលកំពុងតែកើតមានឡើងមកលើសត្វព្រៃក្នុងតំបន់ការពារធម្មជាតិ និងគំរាមកំហែងជីវៈចម្រុះ ។

ជាក់ស្តែងនៅថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២៥ ត្រង់ចំណុចស្រែចិន ដែលមានលេខនិយាមកា ៦៧៥៩១៥/១៣៨៥២៣៧ ស្ថិតក្នុងភូមិខ្ទង់ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ឧទ្យានុរក្សបានប្រទះឃើញជនសង្ស័យកំពុងជិះម៉ូតូ ពេលជនសង្ស័យបានឃើញក្រុមការងារ ក៏បានទុកម៉ូតូចោលហើយក៏បានរត់គេចខ្លួនបាត់ ក្រុមការងារបានឆែកម៉ូតូបានប្រទះឃើញមានសត្វល្វាចេកចំនួន១២ ក្បាល និងបានដកហូតវត្ថុតាង រួមមាន៖

១ ម៉ូតូម៉ាក Winner គ្មានស្លាកលេខចំនួន(០១) គ្រឿង

២ សត្វល្វាចេក ចំនួន(១២)ក្បាលត្រូវបានដាះលែង

៣ ទូរស័ព្ទដៃម៉ាកoppo ចំនួន(០១) គ្រឿង

វត្តុតាងខាងលើត្រូវបានយកមករក្សាទុកនៅស្នាក់ការរងចំបក់ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម