រដូវរាំងស្ងួត ប្រទេសលាវ ដាស់តឿនប្រជាជនឱ្យប្រើប្រាស់ទឹកសន្សំសំចៃ

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី16 ខែមិីនា ឆ្នាំ2025 ម៉ោង 6:35 នាទី ល្ងាច

អាជ្ញាធរ​រដ្ឋាករ​ទឹកទី​ក្រុង​វៀងចន្ទន៍ ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថា ការផលិតទឹកក្នុងរដូវក្តៅទំនងជាមានកម្រិត ហើយ​សូម​ប្រជាពលរដ្ឋ​ជួយ​សន្សំសំចៃ​ទឹកផង។

AFP រាយការណ៍​ពី​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ កាលពី​ថ្ងៃ​ទី​១១ មីនា ថា សេចក្តី​ប្រកាស​នេះ​គូសបញ្ជាក់​ពី​បញ្ហា​ប្រឈមទឹកប្រើសប្រាស់ ដែលសមត្ថភាព​ផលិត​ទឹក​បច្ចុប្បន្ន​មាន​ចំនួន 348,000ម៉ែត្រ​គុប​ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ​តម្រូវការ​ទឹក​មានដល់​ចំនួន 520,000 ម៉ែត្រ​គុប​ក្នុង​មួយ​ថ្ងៃ​។

អាជ្ញាធរផលិតទឹក​ក្រុង​វៀងចន្ទន៍​បាន​អំពាវនាវ​ឲ្យ​ប្រជាជន ​ប្រើប្រាស់​ទឹក​ត្រូវមានកម្រិតរបស់​ពួកគេ។ និងផ្តល់សារៈសំខាន់ដល់ការបម្រុងទឹក រួមទាំងការរក្សាទុកទឹកនៅក្នុងធុងទឹក និងជៀសវាងសកម្មភាពដែលខ្ជះខ្ជាយ ដូចជាការប្រើប្រាស់ទឹកដើម្បីលាងផ្លូវ ឬស្រោចរុក្ខជាតិ ។

អ្នក​ប្រើ​បណ្ដាញ​សង្គម​បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ត ទាក់ទងនឹងការដោះស្រាយបញ្ហាកង្វះទឹករបស់រដ្ឋាភិបាល ដែលគួរតែដោះស្រាយឫសគល់នៃបញ្ហានេះ ស្វែងរកមូលនិធិ ឬសហការជាមួយអ្នកវិនិយោគបរទេស ដើម្បីបង្កើនសមត្ថភាពផលិតកម្ម ៕

រូបថត GETTY IMAGES


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ


អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម