ឡាវ រួមបញ្ចូលក្រសួងសំខាន់ៗចំនួន 6

ព័ត៌មានអន្តរជាតិថ្ងៃសុក្រ ទី21 ខែមិីនា ឆ្នាំ2025 ម៉ោង 6:48 នាទី ល្ងាច

 

បក្សប្រជាជនបដិវត្តន៍ឡាវបានសម្រេចចិត្ត «កែទម្រង់» ទីភ្នាក់ងាររដ្ឋាភិបាល ដោយរួមបញ្ចូលគ្នានូវក្រសួងសេដ្ឋកិច្ចសំខាន់ៗចំនួន 6  ។

ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ លោក ថងលូន ស៊ីស៊ូលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានាធិបតីឡាវ បានចុះហត្ថលេខាលើសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការប្រតិបត្តិមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ស្តីពីការកែលម្អយន្តការបង្កើត និងតម្រូវការសម្រាប់កំណែទម្រង់របស់ទីភ្នាក់ងាររដ្ឋាភិបាលឡាវ ដោយរួមបញ្ចូលក្រសួងមួយចំនួន និងផ្ទេរនាយកដ្ឋានមួយចំនួនឲ្យស្ថិតនៅក្រោមក្រសួងថ្មី ដូចដែលបានរៀបរាប់លម្អិតដូចខាងក្រោម ៖

1. បញ្ចូលក្រសួងផែនការ និងវិនិយោគ ជាមួយក្រសួងហិរញ្ញវត្ថុ ប្រើឈ្មោះថ្មី «ក្រសួងហិរញ្ញវត្ថុ»

2. បញ្ចូលក្រសួងថាមពល និងធនធានរ៉ែ ចូលជាមួយ«ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម» ប្រើឈ្មោះថ្មី «ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម» ។

3. ធ្វើសមាហរណកម្មក្រសួងធនធានធម្មជាតិ និងបរិស្ថាន ចូលជាមួយ «ក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ ប្រើឈ្មោះថ្មី «ក្រសួងកសិកម្ម និងបរិស្ថាន» ។

4. បញ្ចូលក្រសួងផ្ទៃក្នុង (មហាផ្ទៃ) ទៅក្នុងគណៈកម្មាធិការមជ្ឈិមបក្ស ដោយដឹកនាំបេសកកម្មត្រួតពិនិត្យរដ្ឋ បេសកកម្មប្រកួតប្រជែង ការផ្តល់កិត្តិយស និងបេសកកម្មផ្សេងទៀត ដែលស្របតាមតួនាទី និងភារកិច្ចរបស់គណៈកម្មាធិការមជ្ឈិមបក្ស និងផ្ទេរបុគ្គលិកដែលបំពេញភារកិច្ចទាំងនេះ ទៅគណៈកម្មាធិការមជ្ឈិមបក្ស ការផ្ទេរការងាររដ្ឋបាល ការងារធ្វើផែនទី និងការងារត្រួតពិនិត្យសុខភាពសាធារណៈ និងការងារផ្សេងទៀត។ ទន្ទឹមនឹងបុគ្គលិកដែលបំពេញមុខងារទាំងនេះ នឹងត្រូវប្រគល់ឱ្យទៅការិយាល័យអភិបាល ការិយាល័យនាយករដ្ឋមន្ត្រី និងក្រសួង ឬស្ថាប័ន ។

5. ការផ្ទេរភារកិច្ចប្រព័ន្ធផ្សព្វផ្សាយ (ក្រសួងព័ត៌មាន) រួមជាមួយនឹងការផ្ទេរបុគ្គលិកចេញពីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ ទៅកាន់គណៈឃោសនាអប់រំមជ្ឈិមបក្ស ប្តូរឈ្មោះក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ ទៅឈ្មោះថ្មី «ក្រសួងវប្បធម៌ និងទេសចរណ៍» ។

ចំពោះបេសកកម្ម យន្តការ ទីភ្នាក់ងារ និងនាយកដ្ឋាននៃក្រសួងនីមួយៗ ដែលត្រូវបានបញ្ចូលគ្នា រំលាយ ឬផ្ទេរ នឹងត្រូវស្ថិតនៅក្រោមក្រសួង ឬអង្គការណាមួយ ប្រគល់ឱ្យគណៈពង្រឹងយន្តការស្រាវជ្រាវ ហើយដាក់ទៅការិយាល័យនយោបាយមជ្ឈិមបក្ស ជាអ្នកសម្រេច ។

6. ចំពោះយន្តការនៃរដ្ឋសភា នីតិកាលទី១០ ស្នើទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីរៀបចំស្រាវជ្រាវ និងពិចារណា ដើម្បីកាត់បន្ថយចំនួនភ្នាក់ងារពីបច្ចុប្បន្នមកត្រឹម ៥គណៈកម្មការ ។

7. ផ្នែកកែលម្អយន្តការ ភ្នាក់ងារថ្នាក់ក្រោមជាតិ (រាជធានី ខេត្ត ក្រុង) ឱ្យប្រសើរឡើង និងធ្វើសមាហរណកម្មទៅតាមខ្សែចង្វាក់ការងារដែលបានកែលម្អ និងបង្កើតថ្មី តាមក្រសួងដែលបានរៀបរាប់ខាងលើ។

ហេតុផលសម្រាប់កំណែទម្រង់ទីភ្នាក់ងាររដ្ឋាភិបាលនេះ ដើម្បីធ្វើឱ្យយន្តការនៃការបង្កើតភ្នាក់ងាររដ្ឋាភិបាលមានភាពរឹងមាំ និងស្របជាមួយនឹងការផ្លាស់ប្តូរស្ថានការណ៍ និងការពង្រីកនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម គឺស្ថិតក្នុងទិសដៅនៃ «បង្រួមសមហេតុផល និងប្រសិទ្ធភាព»៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ


អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម