ផេក Blessed Entertainment Miss Tourism Myanmar បានរាយការណ៍ថា ក្រុមអ្នកជួយសង្គ្រោះមីយ៉ាន់ម៉ាបានរកឃើញសាកសពនារីវ័យក្មេងម្នាក់ពាក់អាវពណ៌ស ស្លៀកខោវែង មានកាបូប ស្ថិតនៅខាងត្បូងអគារខុនដូ Sky Villa ប្លុក B ខណៈដែលក្រុមមន្ត្រីបានស្វែងរកអ្នកនៅរស់ដោយយករបស់របរចេញពីសំណល់អគារខុនដូ Sky Villa ។
ក្រោយមក សមត្ថកិច្ចជំនាញស៊ើបអង្កេតបឋមបានរកឃើញថា អ្នកស្ល.ា.ប់គឺកញ្ញាទេសចរណ៍ ស៊ូន (ឈ្មោះសន្មត់) ។ អាជ្ញាធរបានយកសាកសពនាងចេញពីអគារបាក់បែក ហើយបញ្ជូនទៅធ្វើពិធីមួយក្នុងទីក្រុងយ៉ាងហ្គូន ។ នាងជាអ្នកឈ្មះពានជ័យលាភីក្នុងកម្មវិធី Miss Tourism Myanmar Award ដែលនាងបានចូលរួមតំណាងប្រទេសមីយ៉ាន់ម៉ាក្នុងការប្រកួត Miss Tourism World 2018 ដោយ Blessed Entertainment ។
របាយការណ៍នេះនៅលើទំព័រដែលបង្ហាញដោយ Blessed Entertainment បានបញ្ជាក់ថា Miss Tourism Myanmar 2018 ពិតជាបានស្ល.ា.ប់ ហើយជាជនរងគ្រោះម្នាក់ក្នុងគ្រោះរញ្ជួយដី។ បច្ចុប្បន្ននេះ អាជ្ញាធរមីយ៉ាន់ម៉ានិយាយថា ពួកគេបានរកឃើញសាកសពមនុស្សប្រមាណ២.៤៨៧នាក់ របួសជាង៣.២០០នាក់ និងប្រហែល១៧០នាក់នៅបាត់ខ្លួន ៕