អតិថិជន​អាមេរិក​ជួប​បញ្ហា! ពន្ធធ្វើឱ្យផលិតផលនៅអាមេរិកឡើងថ្លៃជិតទ្វេដង

សេដ្ឋកិច្ចថ្ងៃសៅរ៍ ទី05 ខែមេសា ឆ្នាំ2025 ម៉ោង 10:35 នាទី ព្រឹក

 

វិធានការពន្ធគយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មិនត្រឹមតែប៉ះពាល់ដល់ប្រទេសជុំវិញពិភពលោកប៉ុណ្ណោះទេ តែជនជាតិអាមេរិកក៏ប្រឈមមុខនឹងការតក់ស្លុតគួរឲ្យភ្ញាក់ផ្អើល ចំពេលមានការរំពឹងទុកថាគ្រឿងឧបភោគ បរិភោគ ទំនិញផ្សេងៗ ផលិតផលនឹងមានតម្លៃថ្លៃទ្វេដង ជាពិសេស iPhone នេះ ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ថ្ងៃ​ព្រហស្បតិ៍ (៣ មេសា)។

ពន្ធគយរបស់លោក ត្រាំ អាចផ្លាស់ប្តូរទិដ្ឋភាពនៃពាណិជ្ជកម្មពិភពលោកយ៉ាងខ្លាំង ហើយ​ផលិតផល​ប្រើប្រាស់​ផ្សេងៗ​ ដូចជា iPhone ជាដើម អាច​នឹង​ទទួល​រង​ផល​ប៉ះពាល់​ខ្លាំង​បំផុត បើ​តាម​អ្នក​វិភាគ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី 3 ខែ​មេសា តម្លៃ​អាច​នឹង​ត្រូវ​ដំឡើង​ពី 30% ទៅ 40% ប្រសិន​បើ​ក្រុមហ៊ុន​ជ្រើសរើស​យក​ការ​ចំណាយ​ទៅ​ឱ្យ​អ្នក​ប្រើប្រាស់ ។

ទូរស័ព្ទ iPhone ភាគច្រើននៅតែផលិតនៅក្នុងប្រទេសចិន ដែលត្រូវបានទទួលរងនូវការយកពន្ធរលកទីពីរ សរុបចំនួន 54% ។ ប្រសិនវិធានការបង់ពន្ធនេះនៅតែមានរយៈពេលយូរ Apple អាចនឹងធ្វើការសម្រេចចិត្តដ៏លំបាកមួយ ក្នុងការជ្រើសរើសស្រូបយកថ្លៃដើមដែលកើនឡើងដោយខ្លួនឯង ឬបញ្ជូនបន្តទៅអតិថិជន ភាគហ៊ុនរបស់ក្រុមហ៊ុនបានបិទធ្លាក់ចុះ 9.3% នៅថ្ងៃព្រហស្បតិ៍ (ថ្ងៃទី 3 ខែមេសា) ដែលជាថ្ងៃដ៏អាក្រក់បំផុតចាប់តាំងពីខែមីនា ឆ្នាំ 2020។

Apple លក់ iPhone បានជាង 220 លានគ្រឿងក្នុងមួយឆ្នាំ ដោយទីផ្សារដ៏ធំរបស់ពួកគេ រួមមានសហរដ្ឋអាមេរិក ចិន និងអឺរ៉ុប។

ស្មាតហ្វូន iPhone ដែលដោបំផុត «IPhone 16» ដែលបង្ហាញខ្លួនក្នុងសហរដ្ឋអាមេរិក តម្លៃ 799$ តែតម្លើងថ្លៃអាចឡើងដល់ 1,1142$ ។

ដោយផ្អែកលើការព្យាករណ៍របស់អ្នកវិភាគពីស្ថាប័ន Rosenblatt Securities តម្លៃអាចកើនឡើង 43% ប្រសិនបើ Apple ជ្រើសរើសប្រគល់ការវិនិយោគដល់អ្នកប្រើប្រាស់។

សម្រាប់ iPhone 16 Pro Max ដែលបច្ចុប្បន្នមានតម្លៃ 1,599 ដុល្លារ តម្លៃអាចឡើងដល់ជិត 2,300 ដុល្លារ ប្រសិនបើវាជ្រើសរើសយកការបង្កើនតម្លៃ 43% ដល់អតិថិជន។

អាណត្តិដំបូងរបស់គាត់ ប្រធានាធិបតី ត្រាំ បានដាក់ពន្ធលើការនាំចូលពីប្រទេសចិនយ៉ាងទូលំទូលាយ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដាក់សម្ពាធលើក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកឱ្យត្រលប់ទៅផលិតកម្មនៅអាមេរិក ឬប្រទេសជិតខាងដូចជាប្រទេសម៉ិកស៊ិក ប៉ុន្តែក្រុមហ៊ុន Apple បានទទួលការលើកលែង និងសិទ្ធិផ្តាច់មុខចំពោះផលិតផល ទោះយ៉ាងណា ឥឡូវនេះ ត្រាំ នៅមិនបានបានអនុម័តការលើកលែងណាមួយឡើយ។

IPhone 16e ដែលបង្ហាញខ្លួនកាលពីចុងខែកុម្ភៈ ឆ្នាំនេះ ក្នុងនាមជាម៉ូដែលថោកបំផុតដែលគាំទ្រលក្ខណៈពិសេសមួយចំនួនរបស់ Apple Intelligence (AI) វាមានតម្លៃ $599 ប៉ុន្តែជាមួយនឹងការកើនឡើង 43% វានឹងមានតម្លៃ $856 ។

Apple មិនទាន់ធ្វើអត្ថាធិប្បាយលើរបាយការណ៍របស់ Reuters នៅឡើយទេ។

លោក អេនជេឡូ ស៊ីណូ (Angelo Sino) អ្នក​វិភាគ​ភាគហ៊ុន​នៅ​ក្រុមហ៊ុន CFRA Research បាន​និយាយ​ថា Apple នឹង​ប្រឈម​មុខ​នឹង​កិច្ចការ​ដ៏​លំបាក​មួយ​ក្នុង​ការ​ផ្ទេរ​ចំណាយ​ច្រើន​ជាង 5% ទៅ 10% ដល់​អតិថិជន។ «យើងរំពឹងថា Apple នឹងពន្យារពេលការកើនឡើងដ៏ធំនៃតម្លៃស្មាតហ្វូន រហូតដល់រដូវស្លឹកឈើជ្រុះ នៅពេលដែលពួកគេគ្រោងនឹងដាក់លក់ iPhone 17" ទោះបីជាការផលិតមួយចំនួនត្រូវបានផ្លាស់ប្តូរទៅកាន់ប្រទេសវៀតណាម និងឥណ្ឌាក៏ដោយ ប៉ុន្តែ iPhone ភាគច្រើននៅតែផលិតនៅក្នុងប្រទេសចិន ហើយ​ប្រទេស​ទាំង​នោះ​ក៏​មិន​មាន​ភាព​ស៊ាំ​នឹង​ការ​យក​ពន្ធ​នោះ​ដែរ ដោយ​វៀតណាម​ទទួល​រង​ផល​ប៉ះពាល់ 46% និង​ឥណ្ឌា 26%។

លោក នែល សាស (Neil Shah) សហស្ថាបនិកនៃ Counterpoint Research ជឿជាក់ថា Apple នឹងត្រូវដំឡើងតម្លៃលើផលិតផលរបស់ខ្លួនយ៉ាងហោចណាស់ 30% ជាមធ្យម ដើម្បីទូទាត់ពន្ធនាំចូល។

មាន​លទ្ធភាព​ដែល​ការ​ឡើង​ថ្លៃ​អាច​បំផ្លាញ​តម្រូវ​ការ​ស្មាតហ្វូន និង​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ក្រុមហ៊ុន Samsung ក្នុងការ​ទទួលបាន​អត្ថប្រយោជន៍​ពី​គ្រឿង​អេ​ឡិច​ត្រូ​និក​របស់​កូរ៉េខាងត្បូង ដោយសារ​ប្រទេស​នេះ​ប្រឈមមុខ​នឹង​ពន្ធ​ទាប​ជាង​ប្រទេស​ចិន ដែលជា​ប្រទេស​ដែល iPhone ទាំងអស់​លក់​នៅ​សហរដ្ឋអាមេរិក​។

Rosenblatt Securities បាននិយាយថា «យោងទៅតាមការគណនារបស់យើង នៅថ្ងៃដែលវិធានការពន្ធរបស់ ត្រាំ ត្រូវបានដាក់ចេញ ដោយបង្ហាញថាវាអាចជាគ្រាប់បែកសម្រាប់ Apple «វាអាចបន្ថែមរហូតដល់ 40 ពាន់លានដុល្លារដល់ការចំណាយរបស់ក្រុមហ៊ុន ៕

 

ប្រភព REUTER + mgronline

ដោយ សាវុឌ្ឍ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម