បងប្អូនពលករខ្មែរធ្វើការនៅថៃយ៉ាងច្រើនកុះករ សម្រុកមកលេងស្រុកកំណើត តាមច្រកអារញ្ញប្រាថេត

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី06 ខែមេសា ឆ្នាំ2025 ម៉ោង 3:45 នាទី ល្ងាច

 

ថ្ងៃអាទិត្យ ទី៦ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ១០.៣៤នាទីព្រឹក នៅច្រកទ្វារអន្តោប្រវេសន៍អារញ្ញ ច្រកព្រំដែនខ្លងលឹក ពលករខ្មែរយើងដែលទៅធ្វើការនៅប្រទេសថៃរាប់ពាន់នាក់ ជាមួយនឹងអីវ៉ាន់បានសម្រុកទៅកាន់ប៉ុស្តិ៍ត្រួតពិនិត្យអន្តោប្រវេសន៍អារញ្ញ ដើម្បីត្រឡប់ទៅលេងស្រុកកំណើតនៅកម្ពុជាក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ។ មនុស្សតម្រង់ជួរហូរហៀរចេញពីអគារច្រកចេញចូល រង់ចាំត្រួតពិនិត្យ និងបោះត្រាលិខិតឆ្លងដែន ។

លោក​វរសេនីយ៍ឯក ណាផាតភុង ស៊ុផាផន អគ្គនាយក​នៃ​ការិយាល័យ​អន្តោប្រវេសន៍​ខេត្ត​ស្រះកែវ បាន​បញ្ជា​ឲ្យ​ចល័ត​កម្លាំង​មន្ត្រី​អន្តោប្រវេសន៍​ខេត្ត​ស្រះកែវ ទាំង​ក្រុម​ស៊ើបអង្កេត និង​ថ្នាក់​គ្រប់គ្រង សហការ​គ្នា​រៀបចំ និង​សម្រួល​ និងធានាសុវត្ថិភាពដល់ពលករខ្មែរ នៅមុខចំណតចេញដំណើរ ច្រកទ្វារអន្តោប្រវេសន៍អារញ្ញប្រាថេត ខេត្តស្រះកែវ និងក៏មានរៀបចំទឹកត្រជាក់សម្រាប់ពលករខ្មែរហូបផងដែរ ​បាន​ធ្វើ​ឲ្យ​កម្មករ​ខ្មែរ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។

លោកវរសេនីយ៍ឯក ណាតផាភុង ក៏ឲ្យដឹងថា ក្រុមនគរបាល បានសម្របសម្រួលជាមួយស្ថានកុងស៊ុលកម្ពុជាប្រចាំស្រុកអារញ្ញប្រាថេត និងការិយាល័យអន្តោប្រវេសន៍ប្រចាំក្រុងប៉ោយប៉ែត ដើម្បីបញ្ជូនមន្ត្រីអន្តោប្រវេសន៍ និងមន្ត្រីកុងស៊ុលកម្ពុជាអញ្ជើញមកចូលរួមថែរក្សា និងសម្រួលដល់ការងារ និងការបកប្រែជូនពលករខ្មែរ ដែលត្រូវត្រឡប់ទៅស្រុកកំណើតវិញ។

រដ្ឋាភិបាលថៃបានផ្ដល់ភាពងាយស្រួលដល់ពលករខ្មែរ ដោយមិនត្រូវបង់ថ្លៃវីសាចេញ ដែលកំពុងធ្វើការនៅប្រទេសថៃ នឹង​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ប្រារព្ធ​ពិធី​បុណ្យ​ចូលឆ្នាំថ្មីខ្មែរ លើកលែងការការបង់ថ្លៃវីសា (Re-entry) ចាប់ពីថ្ងៃទី ១ មេសា ដល់ ១៥ ឧសភា ២០២៥ ។

Admin ជូនពរបងប្អូនពលករខ្មែរ មានសុខសុវត្ថិភាពតាមផ្លូវ ដើម្បីមកជួបជុំអ្នកម្តាយ លោកឪពុក បងប្អូន យាយតា ដែលបានបែកគ្នាក្នុងគ្រាទៅបំពេញការងារនៅប្រទេសថៃ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម