«ការបើកប្រាក់ខែ នៅពេលបើកដៃម្តងៗ មានអ្នកប្តឹងមក តែនៅពេលរាជរដ្ឋាភិបាលកែទម្រង់ ឈប់បើកតាមសាច់ប្រាក់ផ្ទាល់ដៃ បើកតាមកាត ATM ពេលនោះអស់រឿងអាលីង» ។ តែឥឡូវមានរឿងថ្មីកាត ATM ត្រូវតែប្រយុទ្ធបន្តទៀត បើកកាត ATM មែន អត់មកធ្វើការ យកកាត ATM ទៅឲ្យប្រធានការិយាល័យក៏មាន ឥឡូវយើងកំពុងធ្វើរឿងនេះថែមទៀត ។
កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មានប្រសាសន៍បែបនេះ នៅក្នុងពិធីសំណេះសំណាល ជាមួយមេបញ្ជាការ មេបញ្ជាការង នាយទាហាន នាយទាហានរង ពលទាហាន នៃកងពលធំអន្តរាគមន៍លេខ ៣ ប្រចាំទិសប្រាសាទព្រះវិហារ (មុំបី) កាលពីព្រឹកថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៥ ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី មានប្រសាសន៍បន្តថា ...យ៉ាងហោចណាស់ យើងក៏បានសម្រាលបញ្ហាពី ១០០% នៅសល់ ៥% - ១០% ដែរអំពីការបើកប្រាក់បៀវត្សរ៍សាច់ប្រាក់» ។ នេះជាការកែទម្រង់ដែលរាជរដ្ឋាភិបាលបានគិតគូរខ្លាំងណាស់ បើមិនអញ្ចឹងទេ មិនមែនសេដ្ឋកិច្ចយើងអាចងើបឡើងវិញ ដោយឆ្លងកាត់កូវីត-១៩ផង ជួបវិបត្តិសេដ្ឋកិច្ចពិភពលោកផង ៕