Bong SoRith
ទិដ្ឋភាពទូទៅ នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ថ្ងៃទី៣ វារៈឡើងស័ក្តិ «សង្ក្រាន្តអូររាំងឪ» ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៨ ឈានចូល ២៥៦៩ គ.ស ២០២៥ និងជាថ្ងៃបិទសង្ក្រាន្ត ក្រោមអធិបតីភាពឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ ។
ភាពសប្បាយៗរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ បង្ហាញនូវសាមគ្គីភាពជាធ្លុងមួយ ក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃដំបូលសន្តិភាព នៃទឹកដីអច្ឆរិយៈ គ្មានពីរ នៃព្រះរាជាណាចក្រកម្ពុជា ។
ការបញ្ចប់នៃសង្រ្កាន្តស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានបន្សល់នូវស្នាមញញឹមដ៏ថ្លៃថ្លៃ និងកិតិ្តយស សម្រាប់ប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំ និងអ្នកជិតឆ្ងាយទាំងឡាយ ដោយបង្កើតនូវអនុស្សាវរីយល្អៗរាប់មិនអស់ ។
ជាមួយនឹងបរិយាកាសសប្បាយរីករាយរយៈពេលបីថ្ងៃ ឯកឧត្តម ង៉ូវ បូរីណា បានសម្តែងនូវការអរគុណដល់ក្រុមការងាររៀបចំសង្ក្រាន្តអូររាំងឪទាំងអស់ ដែលមានទឹកចិត្តលះបង់កម្លាំងកាយ រៀបចំតុបតែងល្អឥតខ្ចោះ បង្កឲ្យមានភាពសប្បាយក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិរបស់យើង ៕