គ្រោះថ្នាក់ចរាចរណ៍ក្នុងពិធីសង្ក្រាន្ត ៧ថ្ងៃនៅទូទាំងប្រទេសថៃ មានអ្នកស្ល.ា.ប់ 253 នាក់ របួ.ស 1,495 នាក់

ព័ត៌មានអន្តរជាតិថ្ងៃសុក្រ ទី18 ខែមេសា ឆ្នាំ2025 ម៉ោង 7:32 នាទី ល្ងាច

 

ប្រភព thaipbs

ដោយ ម៉ារ៉ា

កាសែត thaipbs  របស់ថៃបានផ្សាយរបាយការណ៍ពីគ្រោះថ្នាក់ចរាចរណ៍ក្នុងបុណ្យសង្ក្រាន្តប្រទេសថៃ រយៈពេល ៧ ថ្ងៃ​​គ្រោះថ្នាក់​នៃ​សង្ក្រាន្ត​ឆ្នាំ​២០២៥ មាន​ការថយចុះជាងឆ្នាំមុន គឺ១.៥៣៨​លើក របួស ១.៤៩៥​នាក់ និង​ស្ល.ា.ប់ ២៥៣​នាក់​។

ថ្ងៃនេះ (១៨ មេសា ២០២៥) លោក អនុធិន ឆានវីរៈគុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធានក្រុមប្រឹក្សាភិបាល នាយកមជ្ឈមណ្ឌលប្រតិបត្តិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា ស្ថិតិគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល ៧ថ្ងៃ (១១-១៧ មេសា) នៃពិធីបុណ្យសង្ក្រាន្តឆ្នាំ២០២៥ បានរកឃើញថា ចំនួនគ្រោះថ្នាក់ របួស និងស្លាប់ មានការថយចុះជាងឆ្នាំមុន ។

មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើតមាន​គ្រោះថ្នាក់​ច្រើនជាងគេ គឺ​ល្មើស​ល្បឿន (៤៣.៥៤%), បត់​ពីមុខ​រថយន្ត​២៦.៥៣% និង​មិន​ប្រយ័ត្ន​១៥.៦៥% យានយន្តដែលបង្កគ្រោះថ្នាក់ច្រើនជាងគេគឺ ម៉ូតូ (៨៤.១១%) ភាគច្រើនកើតឡើងលើផ្លូវត្រង់ (៨៩.៨០%) ផ្លូវហាយវេ ៤៤.២២% ផ្លូវក្នុងភូមិ ២៩.២៥% និងផ្លូវក្នុងក្រុង (១៤.២៩%) ។

ពេលវេលាដែលមានអត្រាគ្រោះថ្នាក់ខ្ពស់បំផុតគឺ ម៉ោង 18.01-21.00នាទី  (18.37%), ម៉ោង 09.01-12.00នាទី (17.69%) និងម៉ោង 15.01-18.00នាទី  (15.65%) ។ ចំនួនអ្នករបួស និងស្លាប់ច្រើនជាងគេ គឺស្ថិតក្នុងក្រុមអាយុពី ២០-២៩ឆ្នាំ (១៧,៩៦%) ប៉ុស្តិ៍ត្រួតពិនិត្យសំខាន់ៗចំនួន 1,762 ត្រូវបានបង្កើតឡើងដោយមានមន្ត្រីចំនួន 50,945 នាក់ធ្វើការ។

របាយការណ៍បូកសរុបគ្រោះថ្នាក់ចរាចរណ៍រយៈពេល៧ថ្ងៃ (១១-១៧ មេសា) គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ១,៥៣៨ លើក របួស ១,៤៩៥នាក់ និងស្លាប់ចំនួន ២៥៣នាក់។ ខេត្ត​ដែល​មាន​គ្រោះ​ថ្នាក់​កកកុញ​ច្រើន​ជាង​គេ​គឺ​ខេត្ត​ផាត់​លុង​ដែល​មាន​គ្រោះ​ថ្នាក់​៦៣​លើក ខេត្ត​ដែល​មាន​អ្នក​របួស​ច្រើន​ជាង​គេ​គឺ​ខេត្ត​ផាត់​​លុង​ដែល​មាន​មនុស្ស​៦១​នាក់​។ ខេត្ត​ដែល​មាន​ចំនួន​អ្នក​ស្លាប់​ច្រើន​ជាង​គេ​គឺ​ទីក្រុង​បាងកក ដែល​មាន​មនុស្ស​ចំនួន ១៩​នាក់ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល

សុនខសេតវិមាន
សុនខសេតវិមាន
4 ឆ្នាំមុន

ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម