ពី mgronline
ដោយ សូរ្យសែង
នៅវេលាម៉ោង ២រំលងអធ្រាត្រ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ អគ្គិភ័យឆាបឆេះសណ្ឋាគារ តារាទេវីជាសណ្ឋាគារល្បីមួយក្នុងខេត្តឈៀងម៉ៃ ។ ការរកឃើញដំបូងបង្ហាញថា ភ្លើងកំពុងឆេះផ្នែកនៃអគារខាងក្នុងនៃសណ្ឋាគារ ដែលជាផ្នែកមួយនៃសេវាកម្មស្ប៉ា។ អគារនេះធ្វើពីឈើ និងស៊ីម៉ងត៍ បណ្តាលឲ្យភ្លើងឆេះរាលដាលយ៉ាងសន្ធោរសន្ធៅ ឆាបឆេះយ៉ាងលឿន។ មូលហេតុនៃការឆេះ និងទំហំនៃការខូចខាតនៅមិនទាន់អាចបញ្ជាក់បាននៅឡើយទេ ។
ក្រោយមកនៅវេលាម៉ោង០៣ និង៥០នាទី អគ្គិភ័យអាចគ្រប់គ្រងបាន និងរលត់ទៅវិញ ។ ផ្នែកឈើនៃអគារត្រូវបានបំផ្លាញទាំងស្រុង ទំហំនៃការខូចខាតមិនទាន់អាចវាយតម្លៃបាននៅឡើយទេ ។ ខណៈសមត្ថកិច្ចរៀបចំចុះពិនិត្យ និងប្រមូលភស្តុតាងនៅកន្លែងកើតហេតុថ្ងៃនេះ ។
សម្រាប់សណ្ឋាគារ តារាទេវី ឈៀងម៉ៃ ត្រូវបានសង់ឡើងក្នុងឆ្នាំ 2002 គឺជាសណ្ឋាគារលំដាប់ផ្កាយ 5 ដែលមានតម្លៃរាប់ពាន់លានដុល្លារ។ រចនាបថស្ថាបត្យកម្មនៃសំណង់បុរាណពិតជាស្រស់ស្អាត និងអស្ចារ្យណាស់ ស្ថិតក្នុងស្រុកមឿងឈៀងម៉ៃ ខេត្តឈៀងម៉ៃ លើផ្ទៃដីប្រមាណ 24,5 ហិកតា មាន 123 បន្ទប់។
ក្រោយមកនៅដើមឆ្នាំ 2020 បន្ទាប់ពីរងផលប៉ះពាល់ដោយ COVID សណ្ឋាគារបានប្រកាសថាខ្លួនបិទអាជីវកម្មរបស់ខ្លួនជាបណ្តោះអាសន្ន។ នៅខែមិថុនាឆ្នាំ 2020 សណ្ឋាគារបានដាក់ញត្តិសម្រាប់ការស្តារអាជីវកម្មឡើងវិញ។ មុនពេលសាលាឧទ្ធរណ៍ច្រានចោលញត្តិសម្រាប់ការស្តារអាជីវកម្មឡើងវិញនៅថ្ងៃទី 18 ខែវិច្ឆិកាឆ្នាំ 2020 សណ្ឋាគារត្រូវប្រកាសបញ្ឈប់បុគ្គលិក ហើយទីបំផុតបានបិទទ្វារ នីតិវិធីក្ស័យធន៕