គេហទំព័រ springnews របស់ប្រទេសថៃ បានចេញផ្សាយ ដោយស្រង់ពីការព្យាករណ៍របស់ធនាគារពិភពលោក ប្រចាំប្រទេសថៃនៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៥ ថា ទីក្រុងបាងក កំពុងប្រឈមនឹងស្ថានភាពកម្តៅ ដែលអាចបណ្តាលឲ្យមនុស្ស 2,300 នាក់បាត់បង់ជីវិត តម្លៃអគ្គិសនីកើនឡើងដល់ 17 ពាន់លានបាត (506,494,600 ដុល្លារ) ក្នុងមួយឆ្នាំ និងបាត់បង់ថ្លៃកម្លាំងពលកម្ម 44 ពាន់លានបាត (1 ពាន់លានដុល្លារ)។
ពលរដ្ឋក្នុងទីក្រុងបាងកក ធ្លាប់ចាប់អារម្មណ៍ទេថា ហេតុអ្វីបានជាតំបន់ខាងក្នុងទីក្រុងមានអារម្មណ៍ក្តៅជាងតំបន់ខាងក្រៅទីក្រុង? ជាការពិតណាស់... ប្រទេសថៃនឹងអាកាសធាតុក្តៅដើរទន្ទឹមគ្នា ប៉ុន្តែហេតុផលមួយទៀត គឺបាតុភូតមួយហៅថា «កោះកម្តៅក្នុងទីក្រុង (Urban heat Islands)» គឺមើលមិនឃើញទេ ប៉ុន្តែវាមានឥទ្ធិពលខ្លាំងលើជីវិតរបស់មនុស្សជាងការគិត ។
តាមរបាយការណ៍បង្ហាញថា ៖
សារព័ត៌មាន «មតិអ្នក» សូមអញ្ជើញមកយល់ពីបាតុភូតកោះកម្ដៅក្នុងទីក្រុង តើវាមានគ្រោះថ្នាក់ដល់កម្រិតណា? មានផលប៉ះពាល់អ្វីខ្លះ? ព្រមទាំងសរុបដំណោះស្រាយ 4 ពីធនាគារពិភពលោកប្រចាំប្រទេសថៃ ពេលទីក្រុងបាងកកក្លាយជាកោះកម្តៅ តើត្រូវដោះស្រាយដោយរបៀបណា?
តើឥទ្ធិពលកោះកម្តៅក្នុងទីក្រុងគឺជាអ្វី?
Urban Heat Island - UHI ឬ «ព្រឹត្តិការណ៍កោះកម្តៅក្នុងទីក្រុង» របាយការណ៍ចុងក្រោយពីធនាគារពិភពលោកប្រចាំប្រទេសថៃ និងទីក្រុងបាងកក ពន្យល់ថា នៅពេលថ្ងៃក្តៅ អគារខ្ពស់ៗ និងជាន់បេតុងនៅក្នុងទីក្រុងស្រូបយកកម្តៅ ហើយនឹងត្រូវខ្ជាក់ចេញនៅពេលយប់ ។
ហើយអ្វីដែលសំខាន់នោះ វត្តមានអគារខ្ពស់ៗនៅទូទាំងទីក្រុងបាងកកនៅតែរារាំងចលនារបស់ខ្យល់ ធ្វើឲ្យកម្តៅត្រូវផ្លាស់រអាក់រអួល រហូតដល់ទាញសំណើមទៅលើមេឃ ។ នេះជាហេតុផលមួយទៀតដែលធ្វើឲ្យមានភ្លៀងធ្លាក់ជាញឹកញាប់នៅពេលបញ្ចប់ការងារ។ នេះជាមូលហេតុ។
ផលប៉ះពាល់ទាំង ៥ នៃឥទ្ធិពលកោះកម្ដៅក្នុងទីក្រុង
កាលពីចន្លោះឆ្នាំ 1960 និងឆ្នាំ 2000 ទីក្រុងបាងកកមានសីតុណ្ហភាពខ្ពស់ជាង ៣៥ អង្សាសេ ប្រមាណ 60 ទៅ 100 ថ្ងៃក្នុងមួយឆ្នាំ ។ ការព្យាករណ៍គំរូអាកាសធាតុនៅក្នុងរបាយការណ៍បង្ហាញថា នៅឆ្នាំ 2100 ទីក្រុងបាងកកអាចជួបប្រទះបន្ថែម 153 ថ្ងៃក្នុងមួយឆ្នាំ ដែលសីតុណ្ហភាពលើសពី 35 អង្សាសេ ក្រោមការបំភាយឧស្ម័នផ្ទះកញ្ចក់កម្រិតមធ្យម។
ភាពធ្ងន់ធ្ងរនៃកោះកម្តៅប្រែប្រួលតាមតំបន់។ ស្រុកមួយចំនួនដូចជា ប៉ាធុមវ៉ាន់ បាងរ័ក រ៉ាតទេវី និង ផាយ៉ាថៃ ឡើងកម្តៅរហូតដល់ 2.8 អង្សាសេ ដោយសារមានអគារខ្ពស់ និងផ្ទៃបេតុងក្រាស់ដែលកកកុញកម្តៅ ហើយបញ្ចេញយឺត។
ប្រសិនបើសីតុណ្ហភាពក្នុងទីក្រុងកើនឡើងត្រឹមតែ 1 អង្សារសេ ទីក្រុងបាងកកអាចប្រឈមនឹងការបាត់បង់ជីវិតមនុស្ស 2,300 នាក់ ជាមួយនឹងចំនួនប្រជាជនងាយរងគ្រោះដែលមានហានិភ័យខ្ពស់ រួមទាំងកុមារ មានអាយុក្រោម 15 ឆ្នាំ ប្រហែល 880,000 នាក់ និងប្រហែល 1 លាននាក់ដែលមានអាយុលើសពី 65 ឆ្នាំដែលមានទំនោររស់នៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយកម្តៅខ្លាំងបំផុត។
ក្នុងឆ្នាំ 2019 មានមនុស្សប្រមាណ 1.3 លាននាក់ធ្វើការនៅទីក្រុងបាងកក ធ្វើការនៅខាងក្រៅយ៉ាងហោចណាស់ 1 ថ្ងៃក្នុងមួយសប្តាហ៍។ ប្រសិនបើសីតុណ្ហភាពក្នុងទីក្រុងកើនឡើងត្រឹមតែ 1 អង្សាសេ នោះផលិតភាពការងារអាចធ្លាក់ចុះប្រហែល 3.4% ដែលបណ្តាលឱ្យបាត់បង់ប្រាក់ឈ្នួលជាង 44 ពាន់លានបាត (1ពាន់លានដុល្លារ)ក្នុងមួយឆ្នាំ។
ប្រសិនបើសីតុណ្ហភាពក្នុងទីក្រុងកើនឡើងត្រឹមតែ 1 អង្សាសេ នោះតម្លៃអគ្គិសនីអាចកើនឡើងប្រមាណ 17 ពាន់លានបាត (506,494,600ដុល្លារ) ក្នុងមួយឆ្នាំ ហើយកម្តៅខ្លាំងក៏ប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតដែរ ដូចជា ផ្លូវថ្នល់ដែលត្រូវជួសជុលញឹកញាប់ បណ្តាលឱ្យមានបន្ទុកសេដ្ឋកិច្ចបន្ថែម ។
ធនាគារពិភពលោកប្រចាំប្រទេសថៃ បង្ហាញដំណោះស្រាយចំពោះវិបត្តិកោះកម្តៅក្នុងទីក្រុង ។
វិធានការរយៈពេលខ្លី
វិធានការរយៈពេលវែង
ប្រភព៖ ធនាគារពិភពលោកប្រចាំប្រទេសថៃ + springnews