ចោរកាលីប លួចកាបូបរដ្ឋមន្ត្រីសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី24 ខែមេសា ឆ្នាំ2025 ម៉ោង 8:30 នាទី ល្ងាច

 

ទូរទស្សន៍ CNN រាយការណ៍ថា រដ្ឋមន្ត្រីសន្តិសុខមាតុភូមិអាមេរិក គ្រីស្ទី ណូអេម (Christie Noem) គឺជាជនរងគ្រោះនៃអំពើលួច ខណៈពេលកំពុងទទួលទានអាហារនៅភោជនីយដ្ឋានកណ្តាលរដ្ឋធានីវ័រស៊ីងតុន ឌី.ស៊ី. កាលពីយប់ថ្ងៃអាទិត្យ ទី ២២ ខែមេសា ឆ្នាំ ២០២៥ ។

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ដែលទទួលខុសត្រូវចំពោះវីដេអូ CCTV សន្តិសុខរបស់លោកស្រី ណូអេម បានហ៊ុមព័ទ្ធបរិវេណហាង Capital Burger ដោយឃើញបុរសស្បែកសមិនស្គាល់អត្តសញ្ញាណម្នាក់ពាក់ម៉ាស ត្រូវបានគេកំណត់មុខសញ្ញាថា ជាលួចកាបូបរបស់លោកស្រីរដ្ឋមន្ត្រី ហើយចាកចេញពីភោជនីយដ្ឋាន។

នៅក្នុងកាបូបដែលចោរលួចទៅមាន ប័ណ្ណបើកបរ ថ្នាំ សោបន្ទប់ និងលិខិតឆ្លងដែន កាតចូលការិយាល័យ កាបូបគ្រឿងសម្អាង សែក និងសាច់ប្រាក់ចំនួន 3,000 ដុល្លារ ។

អ្នកនាំពាក្យក្រសួងសន្តិសុខមាតុភូមិបាននិយាយថា «គ្រួសារទាំងមូលរបស់លោកស្រី ស្ថិតនៅក្នុងទីក្រុង រួមទាំងកូនៗ និងចៅៗរបស់លោកស្រី។ លោកស្រីបានប្រើការដកប្រាក់ដើម្បីផ្តល់អាហារថ្ងៃត្រង់ សកម្មភាព និងអំណោយបុណ្យ Easter សម្រាប់គ្រួសារ» ។

លោក Jonathan Wakrow អ្នកវិភាគការអនុវត្តច្បាប់របស់ CNN និងជាអតីតមន្ត្រីស៊ើបការណ៍សម្ងាត់បាននិយាយថា «នេះគឺជាការរំលោភសន្តិសុខយ៉ាងធ្ងន់ធ្ងរ ហើយវាត្រូវតែស៊ើបអង្កេតជាបន្ទាន់ ៕

 

ប្រភពពី matichon 

ដោយ ពិទូរ្យ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម